ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អាមេរិកផ្ដល់ថវិកា៥ម៉ឺនដុលា្លរ ដើម្បីអភិរក្សវត្ថុតាងវាយនភណ្ឌ នៅសារមន្ទីរទួលស្លែង
11, Dec 2017 ,
10:19 pm
រូបភាព
×
ដោយ:
អាមេរិកបានផ្ដល់ទឹកប្រាក់៥ម៉ឺនដុល្លារ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សវត្ថុតាងវាយនភណ្ឌ ដែលបន្សល់ពីសម័យខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩ នៅសារមន្ទីរទួលស្លែង។ គម្រោងដំបូងនេះមានរយៈពេល១ឆ្នាំ ដែលនឹងត្រូវអនុវត្ត នៅខែមករាឆ្នាំ២០១៨ ។
ជំនួយទឹកប្រាក់ ៥ម៉ឺនដុល្លារនេះ នឹងជួយដល់ការអភិរក្ស សម្ភាររបស់ជនរងគ្រោះ ដែលបន្សល់មកពីសម័យខ្មែរក្រហម ដូចជាសំលៀកបំពាក់ និងវត្ថុមួយចំនួនដែលមានជាប់ឈាមរបស់ជនរងគ្រោះជាដើម។ លោក William Heidt អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បាននិយាយថា សម្ភារៈទាំងនេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រ ដែលកម្ពុជាត្រូវថែរក្សាទុកឲ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ។
ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយស្ដីពី «ការអភិរក្សវត្ថុតាងវាយនភណ្ឌនៅសារមន្ទីរទួលស្លែង» នៅថ្ងៃទី ១១ ធ្នូនេះ លោក William Heidt បាននិយាយដូច្នេះថា៖«អស់រយៈពេលជាង ៣០ឆ្នាំមកនេះសម្ភារទាំងអស់បានវិវឌ្ឍន៍ទៅរកភាពខូចខាត ហើយសម្ភារដែលបានបន្សល់ទុកដោយជនរងគ្រោះនៅសម័យខ្មែរក្រហម បានឲ្យយើងទាំងអស់គ្នាបានដឹងពីភាពតក់ស្លុត និងភាពឈឺចាប់របស់ពួកគេ ក្នុងនោះភាគច្រើនជាសំលៀកបំពាក់របស់កុមារ ហើយនិងមនុស្សផ្សេងទៀតដែលបានរងគ្រោះនៅសម័យខ្មែរក្រហម»។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថា សកម្មភាពអាមេរិក លើគម្រោងអភិរក្សវាយនភណ្ឌនៅមន្ទីរទួលស្លែងនេះ ពិតជាមានសារសំខាន់សម្រាប់ជួយឲ្យកម្ពុជារក្សាវត្ថុតាងប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកឲ្យយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីឧក្រឹដ្ឋកម្ម ដែលពួកខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់នៅឆ្នាំ១៩៧៥-១៩៧៩។
«គម្រោងនេះមិនត្រឹមតែអភិរក្សវត្ថុតាងវាយនភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជានិរន្តរភាពនៃការជួសជុលវិស័យនេះទៅនាពេលអនាគត ក្រោយពីបញ្ចប់គម្រោងនេះទៅ»។ នេះបើតាមរដ្ឋលេខាធិការក្រសួងវប្បធម៌។
សារមន្ទីរទួលស្លែង(មន្ទីរស២១) បានប្រមូលយកភស្តុតាងវាយនភណ្ឌជនរងគ្រោះ មកដាក់តាំងបង្ហាញជាសាធារណជន នៅអាគារខជាន់ទី១។ គំនរខោអាវទាំងនោះពិបាកគ្រប់គ្រង ដោយសាររងការបំផ្លាញពីសត្វល្អិត ។ វាយនភណ្ឌទាំងនោះរួមមាន ខោអាវ ស្បែកជើង ខ្សែក្រវ៉ាត់ កាបូបដាក់លុយ សាក់កាដូស្ពាយ មួកនិងមានសម្ភារជាច្រើនទៀត។ ចំណែកជនរងគ្រោះបាត់បង់ជីវិតនៅគុកទួលស្លែង (មន្ទីរសរ២១) មានចំនួន១៨០០០នាក់។ នេះបើតាមប្រធានសារមន្ទីរទួលស្លែង លោក ឆាយ វិសុទ្ធ ។
កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានទទួលជំនួយពីមូលនិធិពីអាមរិក ដើម្បីថែរក្សាវប្បធម៌កម្ពុជា ចាប់តាំងពីឆ្នាំ២០១៥មក។ គម្រោងទាំងនោះផ្តោតទៅលើការជួសជុល និងការអភិរក្សប្រាសាទការចុះបញ្ជីសារពើភ័ណ្ឌ ការទប់ស្កាត់ចរាចរវត្ថុបុរាណខុសច្បាប់ និងការអប់រំផ្សព្វផ្សាយនានាទាក់ទងនឹងការជួញដូរវត្ថុបុរាណ។ នេះជាការលើកឡើងរបស់ លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
William Heidt
ជុច ភឿន
ឆាយ វិសុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម