ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ជប៉ុន សម្ពោធ​សួន​ឧស្សាហកម្ម​មួយ​នៅ​ប៉ោយប៉ែត​
11, Dec 2017 , 10:21 pm        
រូបភាព
រូបពី CDC
រូបពី CDC
ដោយ:
​ភ្នំពេញ​៖ សួន​ឧស្សាហកម្ម Techno Park Poi Pet ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨​ខែធ្នូ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​វិនិយោគ​ក​ម្ព​ជា (CDC) ។​



​សួន​ឧស្សាហ​កម្មនេះ ជា​របស់​ក្រុមហ៊ុន Techno Park Poi Pet ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ Toyota Tsusho Corperation ។ សួន​នេះ មាន​ទីតាំង​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Sanco Poi Pet ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​សួន​ឧស្សាហ​កម្មនេះ ខុសពី​សួន​ឧស្សាហកម្ម​ទូទៅ​នៅ​កម្ពុជា ដោយ​សួន​នេះ​ផ្ដល់​ទីតាំង និង​សេវាកម្ម គាំទ្រ​តែ​ប្រភេទ​ក្រុមហ៊ុន​វិនិយោគ​រោងចក្រ​ផលិត ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដូចជា​គ្រឿងបន្លាស់​រថយន្ត សម្ភារ​បរិក្ខារ គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​អគ្គិសនី​។

​សព្វថ្ងៃ សួន​ឧ​ស្សហកម្ម​ដែលមាន​ផ្ទៃដី ៤​ហិកតា​នេះ មាន​ក្រុមហ៊ុន ៥ កំពុង​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​សួន​នេះ ដែល​បាន​បង្កើត​ការងារ ១៥០​កន្លែង​។​
​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​ឈី អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​រំពឹងថា សួន​ឧស្សាហកម្ម​មួយ​នេះ នឹង​ជួយ​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស Sanco ទាក់ទាញ​អ្នកវិនិយោគ​ថែមទៀត​៕


Tag:
 សួន​ឧស្សាហកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com