អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​កម្មសិក្សា​អន្តរជាតិ SCG ផ្តល់​បទពិសោធន៍​ការងារ​មានតម្លៃ និង​បរិយាកាស​ការងារ​ចម្រុះ​សម្រាប់​និស្សិត​
12, Dec 2017 , 10:19 am        
រូបភាព
​និស្សិត​សាកលវិទ្យាល័យ​ចំនួន ៤៥​នាក់ មកពី​ទូទាំង​តំបន់​អាស៊ាន រាប់បញ្ចូល​ទាំង​និស្សិត​កម្ពុជា​ចំនួន ៦ នាក់​ផង បាន​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​កម្មសិក្សា​អន្តរជាតិ​រយៈពេល​មួយខែ​ពេញ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន អេស​ស៊ីជី (SCG) ដោយ​បញ្ជាក់ថា​ពួកគេ​នឹង​លើកទឹកចិត្ត​ដល់​មិត្ត​និស្សិត​ផ្សេងទៀត ឲ្យ​ដាក់ពាក្យ​សម្រាប់​ការជ្រើសរើស​នៅ​ឆ្នាំក្រោយ​។​

​ក្រុមហ៊ុន អេស​ស៊ីជី ដែលជា​សាជីវកម្ម​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន បាន​អនុវត្ត​កម្មវិធី​កម្មសិក្សា​ពិសេស​នេះ សម្រាប់​និស្សិត​ឆ្នើមៗ អស់​រយៈពេល ៥​ឆ្នាំ​មកហើយ​។
​កម្មវិធី​នេះ​ផ្ដល់ឱកាស​ដល់​បេក្ខជន​មកពី​តំបន់​អាស៊ាន​នូវ​ឱកាស​ទទួលបាន​បទពិសោធ​ន៍​ការងារ​ផ្ទាល់ តាមរយៈ​ការបំពេញ​ការងារ​នៅក្នុង​បរិយាកាស​ការងារ​ដែល​មាន​វប្បធម៌​ចម្រុះ នៅ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន SCG ក្នុង​ទីក្រុង​បាងកក និង​នៅតាម​ទីតាំង​ប្រតិបត្តិការ​ផ្សេងទៀត​ក្នុងប្រទេស​ថៃ​។

​ជាមួយគ្នានេះដែរ កម្មវិធី​នេះ​មានបំណង​ចង់​បំពាក់បំប៉ន ដល់​និស្សិត​កម្មសិក្សា​ទាំងអស់នេះ នូវ​ទស្សនៈ​ស្ដីអំពី​អភិបាលកិច្ច​ល្អ​សម្រាប់​ក្រុមហ៊ុន និង​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែល​ទាំងនេះ​គឺជា​កត្តា​សំខាន់​នាំមក​នូវ​ភាពជោគជ័យ​ដល់​ក្រុមហ៊ុន អេស​ស៊ីជី ក្នុង​ដំណើរការ​អាជីវក្ម​អស់​រយៈពេល​ជាង ១០០ ឆ្នាំ​មកនេះ​។ 



​និស្សិត ម៉ា វណ្ណា​រ៉ា ជា​និស្សិត​ផ្នែក វិស្វកម្ម​អគ្គិសនី មកពី​សាកលវិទ្យាល័យ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា ប្រទេស​កម្ពុជា បាន​និយាយថា​៖ “​កម្មវិធី​កម្មសិក្សា​អន្តរជាតិ​របស់​ក្រុមហ៊ុន អេស​ស៊ីជី គឺជា​កម្មវិធី​ល្អ​ណាស់ សម្រាប់​និស្សិត​ទាំងអស់ ដែលមាន​បំណង​ចង់​ទទួលបាន​បទពិសោធន៍​កា​ងារ​។ ខ្ញុំ​បាន​រៀន​នូវ​ចំណេះដឹង​ថ្មីៗ ក្រៅពី​រៀន​ក្នុង​សាលា ហើយ​ខ្ញុំ​ក៏​អាចអនុវត្ត​នូវ​អ្វីដែល​ខ្ញុំ​រៀន សម្រាប់​ការងារ​ជាក់ស្ដែង​ទៅ​ថ្ងៃ​អនាគត​ផងដែរ​”​។​

​កម្មវិធី​កម្មសិក្សា​សម្រាប់​ឆ្នាំ ២០១៧ បានបញ្ចប់​កាលពី​ខែសីហា ដែលមាន​និស្សិត​មកពី​ប្រទេស កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង​ហ្វ៊ី​លី​ពី​ន បាន​ចំណាយពេល​ពេញ​មួយខែ ដើម្បី​ធ្វើការ​នៅតាម​ប្រតិបត្តិការ​នានា​របស់​ក្រុមហ៊ុន អេស​ស៊ីជី នៅ​ទូទាំងប្រទេស​ថៃ ទៅតាម​ផ្នែក​ផ្សេងៗ​របស់​ក្រុមហ៊ុន រួមមាន​ផ្នែក​ទីផ្សារ ផលិតកម្ម ការ​រចនា និង​ព័ត៌មានវិទ្យា​ជាដើម​។

​កញ្ញា ហា​ណា ផា​ទ្រី​សា អាល​បូ​ឡា​ដូ​រ៉ា (Hannah Patricia L. Alboladora) ជា​និស្សិត​មកពី​ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​និយាយថា​៖ “​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ក្នុង​កម្មវិធី​កម្មសិក្សា​អន្តរជាតិ​អេស​ស៊ីជី​ឆ្នាំក្រោយ ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​អ្នក​ថា វា​ពិតជា​មានតម្លៃ​ណាស់​។ អ្នក​ត្រូវតែ​ប្រឹងប្រែង​រៀបចំ​ដាក់ពាក្យ​ស្នើសុំ ហើយ​នៅពេល​អ្នក​បានមក​ធ្វើការ​ទីនេះ អ្នកនឹង​ដឹងថា អ្នក​បាន​សម្រេចចិត្ត​ត្រឹមត្រូវ ពោលគឺ ប្រៀបបាន​នឹង​ការចូល​មកកាន់​ពិភពលោក​ថ្មី​មួយទៀត ដែល​អ្នក​អាច​ទទួលបាន​បទពិសោធ​ន៍​ចាំបាច់ និង​ភាព​រីករាយ ដែល​ខ្ញុំ​ជឿជាក់​និស្សិត​ផ្សេងទៀត​គួរតែ​ទទួលបាន​បទពិសោធន៍​បែបនេះ​ក្នុងនាម​ជា​កម្មសិក្សាការី​”​។

​និស្សិត​ជា​កម្មសិក្សាការី បានទទួល​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​ពាក់ព័ន្ធ​នឹង​មុខវិជ្ជា​សិក្សា​របស់គេ​រៀងៗ​ខ្លួន ហើយ​ពួកគេ​ក៏បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ថែម​ទៀតផង​។ និស្សិត​ទាំងនោះ​ក៏ត្រូវ​បានផ្ដល់​ឱកាស​ធ្វើដំណើរ​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​ល្បីៗ​បំផុត​មួយចំនួន​របស់​ប្រទេស​ថៃ​។



​លោក ភី​យូ ធូ​រ៉ា ថា​យ (Phyo Thura Htay) បាន​និយាយថា​៖ “​ក្រុមហ៊ុន អេស​ស៊ីជី គឺជា​ក្រុមហ៊ុន​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង ដូច្នេះហើយ កម្មវិធី​នេះ គឺ​ពិតជា​សម្បូរ​ទៅដោយ​គុណប្រយោជន៍ និង​អត្ថប្រយោជន៍​ជាច្រើន​។ កម្មវិធី​នេះ​មិនមែន​ត្រឹមតែ​ផ្ដល់ឱកាស​បានធ្វើ​ដំណើរ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ តាមពិតទៅ គឺ​យើង​ធ្វើការ​មែនទែន និង​បាន​រៀនសូត្រ​នូវ​ចំណេះដឹង​ជាច្រើន​”​។​

​និស្សិត​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ដែលមាន​ចំណាប់អារម្មណ៍ អាច​ចូលមក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្មវិធី​នេះ https://www.facebook.com/SCGInternationalCareers និង​រង់​ចាំមើល​ការប្រកាស​នាពេល​ឆាប់ៗ​ខាងមុខនេះ សម្រាប់​កម្មវិធី​ប្រចាំឆ្នាំ ២០១៨​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com