អត្ថបទពាណិជ្ជកម្ម
AIESEC សហការ​ជាមួយ Smart Axiata បើក​ស​ន្និ​សីតកាសែត​ស្តីពី យុវជន​នៃ​គោលដៅ​ពិភពលោក និង​ឯកអគ្គរដ្ឋទូត​Smart
12, Dec 2017 , 3:58 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ AIESEC សហការ​ជាមួយ Smart Axiata បាន​បើ​កស​ន្និ​សីតកាសែត​ស្តីអំពី យុវជន​នៃ​គោលដៅ​ពិភពលោក និង​ឯកអគ្គរដ្ឋទូត​Smart​។

AIESEC គឺជា​អង្គការ​យុវជន​មួយ ដែល​ឈានមុខ​គេ​នៅ​ទូទាំង​ពិភពលោក ហើយ​អ្វីដែល AIESEC ផ្តោត​សំខាន់​គឺ​ការអភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​របស់​យុវជន​តាមរយៈ​កម្មវិធី​Exchange ។​



AIESEC បានធ្វើ​ការសហការ​ជាមួយ Smart Axiata ច្រើន​ឆ្នាំ​មកហើយ​ក្នុងការ​បង្កើត​កម្មវិធី​នេះ ដើម្បី​ផ្តល់ឱកាស​និង​ការអភិវឌ្ឍន៍​ដល់​យុវជន​កម្ពុជា ឲ្យ​ទទួលបាន​នូវ​បទពិសោធន៍​ជាច្រើន នៅពេលដែល​ពួកគេ​បានចេញ​ទៅធ្វើ​ការស្ម័គ្រចិត្ត​នៅតាម​ប្រទេស​ផ្សេងៗ​។ ហើយ​តាមរយៈ​កម្មវិធី​ដែល AIESEC បានរៀបចំ​នេះ​ផងដែរ យើង​ឃើញថា​ពួកគេ​បាន​រៀនសូត្រ​បាន​ច្រើន​ពី​ការស្ម័គ្រចិត្ត​នេះ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា មាន​ឯកអគ្គរដ្ឋទូត​របស់​យើង​ចំនួន​១៨​រូប នឹងត្រូវ​បានធ្វើការ​ជ្រើសរើស សម្រាប់​គម្រោង​សង្គម​ដែល​ទាក់ទង​ទៅនឹង​គោលដៅ​អភិវឌ្ឍ ដែល​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ហើយ​អ្នកតំណាង​ទាំង​១៨​រូបនេះ​ត្រូវបាន​បែងចែក ទៅតាម​ប្រទេស​នានា​រយៈពេល​៦​សប្តាហ៍ ដែល​ក្នុងនោះ​មានដូចជា​៖ ប្រទេស​ថៃ​ចំនួន​៧​រូប​, ប្រទេស​វៀតណាម​ចំនួន​៤​រូប​, ប្រទេស​ម៉ាឡេស៊ី​ចំនួន​៤​រូប​, និង​២​រូប​ទៀត​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​។ ហើយ​អ្វីៗ​ទាំងអស់​ត្រូវបាន​ផ្តល់​ដោយ​ក្រុមហ៊ុន​Smart ទាំងអស់​។​


    
​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ អ្នកដាក់ពាក្យ​ស្នើសុំ​ទាំងអស់​តម្រូវ​ឲ្យ​៖
​ដំណាក់កាល​ទី​១៖ ថត​ជា​ខ្សែ​វីដេអូ​និយាយ​អំពី​SDG ដែល​ពួកគេ​ចូលចិត្ត​បំផុត និង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​អាចធ្វើ​បាន កម្រិតណា​ក្នុង​គោលដៅ​មួយ​នេះ ទាំង​ដែល​ពួកគេ​ស្ថិតក្នុង​វ័យ​ជា​យុវជន​។ គោលបំណង​របស់​យើង​គឺ​ដើម្បី​ធានាថា​អ្នក​ដែល​ដាក់ពាក្យ​ស្នើសុំ​ទាំងអស់​ដឹង​ពីអ្វី​ដែលជា SDGs និង​យល់​រាល់​សកម្មភាព​តូចៗ​ប្រចាំថ្ងៃ​។​
​ដំណាក់កាល​ទី​២៖ គឺ​ចែករំលែក ឫ​ចែកចាយ​វីដេអូ​របស់​ពួកគេ​ទៅកាន់​មិត្តភក្ដិ ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​យុវជន​ដទៃទៀត​អំពី​ការអប់រំ​របស់​ពួកគេ​។​
​ចំណាំ​៖ ឯកអគ្គរដ្ឋទូត​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស គឺ​ដោយ​ផ្អែកលើ​ចំនួន​Like និង Share ដែល​ទទួលបាន​ច្រើនជាងគេ​។​



​អ្វីដែល​យើង​រំពឹងទុក​នោះ​គឺ តាមរយៈ​ឯកអគ្គរដ្ឋទូត​អស់​យើង​សង្ឃឹមថា ពួកគេ​មិន​ត្រឹមតែ​ទទួលបាន​ការយល់ដឹង​ពី​វប្បធម៌​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​អាច​ទាំង​នាំមក​នូវ​ចំណេះដឹង​និង​ការច្នៃប្រឌិត​ថ្មីៗ​ពី​ខាងក្រៅ​ប្រទេស ដើម្បី​អនុវត្តន៍​នៅក្នុង​សង្គម​របស់​ពួកគេ​ផ្ទាល់​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ និង​រីកចម្រើន​ទៅមុខ​ថែម​មួយកម្រិត​ទៀត​។​



​តាមរយៈ​កម្មវិធី​នេះ បើ​លោកអ្នក​ចាប់អារម្មណ៍​អាច​អាន​ព័ត៌មាន​លម្អិត​តាមរយៈ www.aiesec.org
​ឫ​ក៏​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក https://www.facebook.com/AIESECinCambodia/

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com