អត្ថបទពាណិជ្ជកម្ម
ហាត់ប្រាណ​ពេលព្រឹក​រួចរាល់​ហើយ អញ្ចឹង​កុំ​ភ្លេច​ញ៉ាំ​អាហារ​ទាំងនេះ ដើម្បី​ជំនួយ​រាង​កា​បន្ថែមទៀត​នឹង​ស្រក​គីឡូ​បានល្អ​!
13, Dec 2017 , 9:14 am        
រូបភាព
ដោយ:
​ហាត់ប្រាណ​ពេលព្រឹក​រួចរាល់​ហើយ អញ្ចឹង​កុំ​ភ្លេច​ញ៉ាំ​អាហារ​ទាំងនេះ ដើម្បី​ជំនួយ​រាងកាយ​បន្ថែមទៀត ការហាត់​ប្រាណ​ពេលព្រឹក​គឺ​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព​របស់​អ្នក​។​យើង​អាចធ្វើ​សកម្មភាព ដូចជា ការ​ចេញទៅ​រត់​នៅ​ខាងក្រៅ​ក្នុង​សួនច្បារ​សាធារណៈ នៅតាម​ផ្លូវ ឬ​ការ​ជិះ​កង់ ឬ​ការ​ទៅ​ក្លិប​ហាត់ប្រាណ​ជាដើម ។​


 
​យ៉ាងណាមិញ បន្ទាប់ពី ហាត់ប្រាណ​រួច អ្នក ប្រាកដ​ជាមាន​អារម្មណ៍​ថា ហេវ​ហត់​អស់កម្លាំង និង​ឃ្លាន​ខ្លាំង​ជាង​ពេល​ធម្មតា​ជាក់ ជាមិនខាន ព្រោះ​ពេល​ហាត់ប្រាណ​ម្តងៗ​អ្នក​ត្រូវ​ប្រើ​ថាមពល​ច្រើន​មហាសាល​។​


 
​ដូច្នេះ មិន​ថា​ការហាត់​ប្រាណ​របស់​អ្នក​ធ្វើឡើង​ដើម្បី​សម្រក​ទម្ងន់ ឬ​ជា​ទម្លាប់​ជាប្រចាំ​នោះ ទេ អាហារ​ពេលព្រឹក​គឺ​សំខាន់​ខ្លាំងណាស់ ដើម្បី​បំពេញ​ថាមពល​បន្ថែម​ដល់​រាងកាយ​វិញ​។​


 
​ពេលនេះ​យើង​សូម​ណែនាំ នូវ​ប្រភេទ​អាហារ​ពេលព្រឹក​មួយចំនួន ដែលមាន​គុណប្រយោជន៍​ឥតខ្ចោះ សម្រាប់​បង្គ្រប់​ថាមពល​ឡើងវិញ ក្រោយពី​អ្នក​ហាត់ប្រាណ​រួច​។​


 
​ទ្រូង​មាន់ និង អង្ករសំរូប​៖ សាច់​ផ្នែក​ទ្រូង​របស់​សត្វ​មាន់ និង​អង្ករសំរូប​គឺជា​ប្រភព​ដ៏​ល្អ បំផុត​នៃ​ប្រូតេអ៊ីន​។ វា​ជា​របប​អាហារ​ដែលមាន​កាឡូរី​ទាប សមស្រប​ជាមួយនឹង​ការ ទទួលទាន​ដើម្បី​បំពេញ​ថាមពល​អាហារ​នាពេល​ព្រឹក​។ អាហារ​នេះ​នឹង ជួយ​អ្នក​ឱ្យ មាន​អារម្មណ៍​ថា​ឆ្អែត មានកំ​លាំង​រហូតដល់​ថ្ងៃត្រង់​ឯណោះ​។​


 
​បន្លែស្រស់​និង​ស៊ុត​ឆ្អិន​៖ បន្លែ មាន​វីតាមីន​ខ្ពស់ និង សារធាតុ​រ៉ែ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​សរសៃ​ច្រើន​ទៀត ផង​។ អ្នក​គួរ​បរិភោគ​វា​លាយ​ជាមួយនឹង​ស៊ុត​ឆ្អិន​មួយ​គ្រាប់​ជា​រៀងរាល់ថ្ងៃ នោះ​ប្រូតេអ៊ីន​ក្នុង​ស៊ុត​នឹង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​ពេញ​មួយថ្ងៃ​។​


 
​ត្រី សា​ម៉ុង និង​ផ្លែ​ទំពាំង​៖ ត្រី​សា​ម៉ុង​សម្បូរ​ទៅដោយ Omega-3 និង​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ដែល​ជួយ​បន្ថែម​កម្លាំង​ដល់​រាងកាយ​ក្រោយពី​ការរត់​នៅក្រោម​ពន្លឺ​ថ្ងៃ​។ រីឯ​ទំពាំង ផ្តល់នូវ​សារជាតិ​សរសៃ​ខ្ពស់​ព្រមទាំង​វីតាមីន​និង​សារធាតុ​រ៉ែ​មួយចំនួន​ផងដែរ​។​


 
​ផ្លែ​ចេក​៖ ចេកទុំ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ជាច្រើន ដែល​វា​មាន​សារៈសំខាន់​ណាស់​ដល់ រាងកាយ​របស់​អ្នក​ពេល​បញ្ចេញ​ថាមពល​។ ចេក​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ វីតាមីន និង​កាក​សរសៃ​ដែល​ល្អ​បំផុត​សម្រាប់​រាងកាយ​។ ដូច្នេះ​បើ​អ្នក​មកពី​ហាត់ប្រាណ​វិញ​កុំ ភ្លេច​ទទួលទាន​ផ្លែ​ចេក​។​


 
​អាហារ​ផ្សំ​ពី​ស្រូវ​សាលី​៖ ជា​ប្រភេទ​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ ពីព្រោះ​វា​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ និង​កាបូ​អ៊ី​ដ្រា​ត ដែល​ផ្ដល់ឱ្យ​អ្នក​នូវ សុខភាព​ល្អ និង​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​រាងកាយ​បាន​យ៉ាង​មាន ប្រសិទ្ធភាព​៕


 
​រាល់​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធ​តែមាន​ប្រយោជន៍​ចំពោះ​ការ​សម្រក​ទម្ងន់ តែ​ក្រៅពីនេះ​បើ​អ្នក​ចង់​សម្រក​ទម្ងន់​បាន​លឿន​អ្នក​គួរប្រើ​បន្ថែម​នូវ​ផលិតផល​សម្រក​ទម្ងន់ Superior Fat Burner  ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់​ហើយ​ថែមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់ ។
Superior Fat Burner  ជំនួយការ​សម្រក​ទម្ងន់​ផ្អែកលើ​គោលការណ៍​ណា​ដែរ​?
- ដុតបំផ្លាញ​ជាតិ​ខ្លាញ់​សល់ ជាតិ​ខ្លាញ់​ក្រាស់​យូរ​ឆ្នាំ​។​
SBF ដុតបំផ្លាញ​ជាតិ​ខ្លាញ់​សល់ ជាតិ​ខ្លាញ់​ក្រាស់​យូរ​ឆ្នាំ​ដោយមាន​ផ្ទុក​សារជាតិ​ដូចជា អង់​ហ្ស៊ី​មកា​បូ​អ៊ី​ដ្រា​ត វីតាមីន C ជាតិ​ស​សៃ​បាន​ស្រង់​ចេញពី​សារជាតិ​ផ្លែ​ក្រូចថ្លុង​។​
- បំបាត់​ចំណង់​អាហារ​។
​សារជាតិ​ស្រង់​ចេញពី​គ្រាប់​ក្រូចថ្លុង​ជំនួយ​ប្រព័ន្ធ​រំលាយ​អាហារ​អូស​វែង​រយៈពេល​រំលាយ​អាហារ បន្សាប​ជាតិ​ខ្លាញ់​ក្នុង​អាហារ​ដូច្នេះ​បង្កើត​អារម្មណ៍​ឆ្អែត​បានយូរ បន្ថយ​បាន​ចំនួន​ធំ​អាហារ​បញ្ចូល​ក្នុង​រាងកាយ ជំនួយ​អ្នកមាន​រាង​ធាត់​ធំ​សម្រក​បាន​ឆាប់រហ័ស​។​


 

- បង្ការ​ការបង្កើត​ជាតិ​ខ្លាញ់​អាក្រក់​។
SBF ផ្ទុក​នូវ​សមាសធាតុ​ដែល​បាន​ស្រង់​ពី​សម្បក​ក្រូច​មាន​ប្រយោជន៍​ដុត​រំលាយ​ជាតិ​ខ្លាញ់​សល់​ឆាប់រហ័ស បន្ថយ​លីពីត​អាក្រក់ ដុតបំផ្លាញ​សារជាតិ​ខ្លាញ់​បង្ការ​ការបង្កើត​ខ្លាញ់​អាក្រក់​។ លើសពីនោះ​ទៅទៀត​បណ្ដា​សារធាតុ​ផ្ទុក​ក្នុង SBF​អាចជួយ​បង្ការ​ការ​ស្រូបយក​ជាតិ​ស្ករ ម្សៅ ពង្រឹង​ដំណើរការ​នៃ​ការរំលាយ​អាហារ​បានកើត​ឡើង​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​និង​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​។​
- ជួយ​ថែរក្សា​ស្បែក​។​
 SBF ផ្ទុក​នូវ​សារជាតិ អង់​ហ្ស៊ី​ម ស្រង់​ចេញពី​ផ្លែក្រូច​និង​សមាសធាតុ​អំពី​ឱសថ​រុក្ខជាតិ​ដូចជា​ស្លឹក​ឈូក ល្ពៅ ទឹកឃ្មុំ​នឹង​ជួយ​រាងកាយ​ប​ន្សុ​ត​សម្រាំង បំបាត់​ជាតិពុល​ជួយ​សំអាត​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ម៉ដ្ឋ​រលីង រឹងមាំ​ក្រោយពេល​សម្រក​ទម្ងន់​។​
- បង្កើន​សុខភាព​។
​សមាសធាតុ​ស្រង់​ចេញពី​ផ្សិត​លិ​ង្សី​ជាមួយនឹង​ឱសថ​ធម្មជាតិ​ជំនួយការ​បង្កើន​សុខភាព សមាសធាតុ​សម្បូរ flavonold របស់​ក្រូចថ្លុង​នៅមាន​គុណប្រយោជន៍​ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ ជួយ​បង្ការ​រាងកាយ​ប្រឆាំងនឹង​ការខូចខាត​ដោយសារ​ជាតិ​បង្កើត​មហារីក ការពារ​ជំងឺមហារីក សរសៃឈាម​បេះដូង​និង​ទឹកនោមផ្អែម​។​



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com