អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Kuang Hsien Medical ចាប់ដៃគ្នា​ជាមួយ​ហាង​លក់​សម្ភារៈ​អគ្គីសនី លឹម សៀវ​ឆែ បង្កើត​កម្មវិធី​សប្បុរសធម៌​
13, Dec 2017 , 11:24 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Kuang Hsien Medical និង​ហាង​លក់​សម្ភារៈ​អគ្គីសនី លឹម សៀវ​ឆែ បានរួម​សហការគ្នា​ចែកជូន​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស ដែល​រៀន​នៅតាម​សាលា​ចាស់​ទ្រុឌទ្រោម​នៅតាម​ខេត្ត​។​
 
​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន Kuang Hsien Medical គឺជា​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​សម្ភារៈ​មន្ទីរពិសោធន៍​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផលិតផល​ទាំងអស់នោះ​នាំចូល​ពី​ប្រទេស​ដូចជា​៖ ជប៉ុន អាល្លឺម៉ង និង​អាមេរិក​ជាដើម​។ ហើយ​ក្រុមហ៊ុន​នេះ​ផ្ទាល់​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៦ មក​ម្លេះ ដែល​គ្រប់គ្រង​ដោយ​លោក Bob Chen ជា​ជនជាតិ​តៃវ៉ាន់ ។​


    
​នៅក្នុង​ព្រឹ​ក្តិ​ការណ៍​សប្បុរសធម៌​នេះ​ផងដែរ ដោយ​ឃើញ​ពី​ភាពខ្វះខាត ជាពិសេស​អាគារ​សិក្សា​ចាស់ៗ​នៅ​សាលាបឋមសិក្សា​ដើម​គរ ក្រុមហ៊ុន Kuang Hsien Medical និង​ហាង​លក់​សម្ភារៈ​អគ្គីសនី លឹម សៀវ​ឆែ ក៏បាន​រួមគ្នា​បង្កើត​ក​ម្ម​វិធី​សប្បុរសធម៌​នេះ​ឡើង​ដោយបាន​ចែកជូន​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្ស​នៅ​ទីនោះ​ដូចជា​៖ សៀវភៅ កាបូប ប៊ិច ខ្មៅ​ដៃ​.........​។ ហើយ​ព្រមទាំង​បាន​នាំយក​នូវ​ថវិការ​ខ្លះៗ​ដល់​លោកគ្រូ​អ្នកគ្រូ​ផងដែរ​។​

​បន្ថែម​លើ​សកម្មភាព​សប្បុរសធម៌​នេះ ក្រុមការងារ​ទាំងអស់​ក៏បាន​ចូលរួម​សម្អាត​នូវ​ទីធ្លា​សាលារៀន​ទាំងមូល​ជាមួយគ្នា​ផងដែរ​។​





(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com