អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Cam Accounting &Tax Service ចូល​ជា​សមាជិក Kreston ដែលមាន​បណ្ដាញ​១១៣​ប្រទេស​
13, Dec 2017 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ Kreston ដែលជា​បណ្ដាញ​ផ្នែក​គណនេយ្យ​ធំ​បំផុត​ទី​១២ របស់​ពិភពលោក បាន​ពង្រីក​ខ្លួន​មកដល់​កម្ពុជា តាមរយៈ​ការបញ្ចូល​សមាជិក​ថ្មី​របស់ខ្លួន គឺ​ក្រុមហ៊ុន​ក្នុងស្រុក Cam Accounting & Tax Service ទៅក្នុង​បណ្ដា​ណ​ដ៏​ធំ​របស់ខ្លួន​។

​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ Cam Accounting & Tax Service មាន​ផ្ដល់​សេវា​សវនកម្ម គណនេយ្យ ពន្ធ និង​សេវា​ប្រឹក្សា​យោបល់​លើ​ផ្នែក​ជាច្រើន ដូចជា ធានារ៉ាប់រង ដឹកជញ្ជូន វាយ​ន​ភណ្ឌ សំណង់ អចលនទ្រព្យ បដិសណ្ឋារកិច្ច​។  ទាក់ទង​ការសម្រេចចិត្ត​ចូលក្នុង​បណ្ដាញ Kreston លោក គាត ហេង ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មួយ​នេះ មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​រីករាយ​ខ្លាំងណាស់ ដែល​បាន​ក្លាយជា​សមាជិក Kreston អន្តរជាតិ​។ យើង​ប្រឹងប្រែង​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​ល្អឥតខ្ចោះ ហើយ​យើង​នឹងធ្វើ​ការ​ជាមួយ​សមាជិក​សកល ខណៈពេល​ការផ្ដល់​សេវាកម្ម ក្នុង​ជួរ​ជាមួយ​តម្លៃ គុណភាព និង​ស្ដង់ដារ​អន្តរជាតិ​របស់ Kreston»​។​

Kreston ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧១ ដែល​បច្ចុប្បន្ន​វា​គឺជា​បណ្ដាញ​គណនេយ្យ​ធំ​បំផុត​ទី​១២ របស់​ពិភពលោក​។ បណ្ដាញ​នេះ មាន​អ្នក​វិជ្ជាជីវៈ​ច្រើនជាង ២៣,០០០​នាក់ និង​ប្រតិបត្តិការ​ក្នុង​ក្រុមហ៊ុន ១៨០ ក្នុង ១១៣​ប្រទេស​៕

​អត្ថបទ​៖ ពាណិជ្ជកម្ម​


© រក្សាសិទ្ធិដោយ thmeythmey.com