ជាតិ
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រៀបចំ​ប្រកួត​ស្រូវ​ល្អ​បំផុត​លើក​ទី​២ ប្រចាំ​កម្ពុជា​
13, Dec 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​រៀបចំ​ការប្រកួត​ស្រូវ​ល្អ​បំផុត​លើក​ទី​២ ប្រចាំ​កម្ពុជា​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អំពាវនាវ​ដល់​សហគម​ន៍​កសិកម្ម ដែល​ចង់​ចូលរួម​ប្រកួត​ត្រូវ​ចុះឈ្មោះ និង​ផ្ញើ​សំណាក មកកាន់​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រឹម​ថ្ងៃទី ២២ ធ្នូ​នេះ​។



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១២ ធ្នូ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​រៀបចំ​ការប្រកួត​ស្រូវ​ល្អ​បំផុត​លើ​ទី​២ ប្រចាំ​កម្ពុជា​។ ការប្រកួត នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ​។ 

​លទ្ធផល​ជ័យលាភី នឹង​ប្រកាស​នៅក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ នា​ថ្ងៃទី​២២-២៣ ខែមករា ឆ្នាំ​២០១៨​។ ព័ត៌មាន​បន្ថែម​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ០៨៩ ៨៩ ៩៥ ៨៤, ០៩៦ ៧៨ ៥៨ ១៦៨​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​៕


Tag:
 ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com