ជាតិ
សេដ្ឋកិច្ច
បញ្ហាទីផ្សារ៖លោក សម វិទូ ថាកសិករត្រូវការអ្នកសម្របសម្រួល មិនមែនឈ្មួញកណ្ដាលឡើយ
× ភ្នំពេញ៖ ក្រៅពីលើកឡើងអំពី ការមិនទាន់ស៊ីសង្វាក់គ្នារបស់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដែលជាឧបសគ្គមួយក្នុងរឿងទីផ្សារកសិផល លោក សម វិទូ នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក បានសង្កត់ធ្ងន់លើតួនាទីរបស់ភ្នាក់ងារសម្របសម្រួល ដែលនឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់កសិករ។ ប្រធានអង្គការសេដាករូបនេះ ឲ្យដឹងថា អ្នកសម្របសម្រួលនេះ មិនមែនជាឈ្មួញកណ្ដាលទេ ប៉ុន្តែអាចជាតួអង្គដែលចេញពីគម្រោងរបស់ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ឬសហគមន៍ ជាដើម។ ភ្នាក់ងារសម្រួបសម្រួល អាចទទួលបានកម្រៃខ្លះពីតួនាទីរបស់ខ្លួន ដើម្បីផ្ដល់ការតភ្ជាប់រវាងការផលិត និងការចែកចាយកសិផលលើទីផ្សារ។
ដើម្បីជ្រាបកាន់តែលម្អិត សូមស្ដាប់បទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក សម វិទូ ដូចតទៅ៖
Tag:
សម វិទូ
ទីផ្សារកសិផល
© រក្សាសិទ្ធិដោយ thmeythmey.com