អត្ថបទពាណិជ្ជកម្ម
ហាង​កាហ្វេ អូ​ល​ថោ​ន វ៉ា​យ កាហ្វេ បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា
15, Dec 2017 , 11:14 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ហាង​កាហ្វេ អូ​ល​ថោ​ន វ៉ា​យ កាហ្វេ (OLDTOWN White Coffee) ដែលជា​ម៉ាក​កាហ្វេ​ក ធំ​បំផុត នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ចាប់ផ្ដើម​ពង្រីក​បើក​ដំណើរ​ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំក្រោយ​។ ដោយពេល​នេះ ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​អាជ្ញាប័ណ្ណ ប៊ី​នី​តុ​ន អេ​ហ្វ​&​ប៊ី (Biniton Food & Beverage Company Limited) នៅ​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧ នេះ​។​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បើក​សាខា​ទីមួយ​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពាក់កណ្ដាល​ឆ្នាំ ២០១៨​។ ជា​ជំ​ហ៊ាន​ដំបូង ក្រុមហ៊ុន​ផ្លោត​សំខាន់​លើ​ការបង្កើត​វត្តមាន​នៅក្នុង​រាជធានី ហើយ​គ្រោង​នឹង​បើក​សាខា​ចំនួន 30 នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល 10 ឆ្នាំ​ខាងមុខ​។​

​លោក ប៊ុន ឃា​ម នាយក​គ្រប់គ្រង​ក្រុមហ៊ុន ប៊ី​នី​តុ​ន អេ​ហ្វ​&​ប៊ី បាន​សម្ដែង​ការរីករាយ និង​មាន​ទំនុកចិត្ត​លើ​ការបណ្ដាក់ទុន​ថ្មី​នេះ​ថា​៖ «​យើង​មើលឃើញ​ពី​ទីផ្សារ​ដែលមាន​សក្ដានុពល​ខ្លាំង​សម្រាប់​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ដែល​បាន​ផ្ដល់ឱ្យ​កំណើនសេដ្ឋកិច្ច និង​និន្នាការ​ទទួលទាន​កាហ្វេ​របស់​ប្រទេស​យើង​។ បើទោះបី​ជាមាន​ហាង​កាហ្វេ​បែប​លោកខាងលិច​ជាច្រើន​នៅ​ភ្នំពេញ ដែល​ផ្ដល់ជូន​នូវ​ផលិតផល និង​បរិយាកាស​ស្រដៀង​គ្នា ប៉ុន្ដែ​យើង​បាន​រកឃើញ​លក្ខណៈ​ប្លែក និង​ពិសេស​មួយ​របស់​អូ​ល​ថោ​ន វ៉ា​យ កាហ្វេ នៅក្នុង​នោះ​ការបញ្ចូល​កម្មសិទ្ធិ​នៃ​គ្រឿងផ្សំ​ដែលមាន​គុណភាព​ខ្ពស់​នាំឱ្យមាន​ក្លិន និង​រសជាតិ​សម្បូរបែប​។ រសជាតិ​តែមួយ​នេះ ត្រូវបាន​រីកលូតលាស់​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​យើង​មានការ​រំភើប​រីករាយ​ដែល បាន​ក្លាយជា​មនុស្ស​ដំបូង​ដែល​នាំយក​វា​ទៅ​ប្រជាជន​កម្ពុជា​”

​លោក​បាន​បន្ថែមថា "​ឈ​លើ​ម៉ាក​កាហ្វេ និង​ភេសជ្ជៈ​ល្អ​បំផុត យើង​នឹងមាន​បម្រើ​ជូន​ Signature Dishes ពី​ប្រទេស​ម៉ាឡេស៊ី​។ យុទ្ធសាស្ត្រ​របស់​យើង​គឺ​សាមញ្ញ យើង​ចង់​ផ្ដល់នូវ​កាហ្វេ និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ល្អ​បំផុត​នៅក្នុង​ភាពកក់ក្ដៅ និង​បរិយាកាស​សម្រាកកាយ​ដ៏​ល្អ​បំផុត​។ ទាំងនេះ​ជា​កត្តា​ជោគជ័យ ក្នុងការ​ធ្វើឱ្យ​ហាង​កាហ្វេ​អូ​ល​ថោ​ន វ៉ា​យ កាហ្វេ ក្លាយជា​ហាង​កាហ្វេ​ក្នុងស្រុក​ធំ​បំផុត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ "



​នាយក​ប្រតិបត្តិ​នៃ OldTown Bhd និង​ជា​ប្រធាន​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​កូ​ពី​ទាម អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច លោក Clarence Leon D’Silva បាន​ថ្លែងថា ៖ លោក​មាន​ទំនុកចិត្ត​ខ្ពស់បំផុត​ក្នុងការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ប៊ី​នី​តុ​ន អេ​ហ្វ​&​ប៊ី ក្នុង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា លើ​ទំនាក់ទំនង​យូរអង្វែង និង​ទំនាក់ទំនង​នៅ​ជាមួយនឹង​អ្នក​លក់រាយ​ក្នុងស្រុក និង​មើលឃើញថា វា​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​វិស័យ F & B និង​វិស័យ FMCG​។​

 ក្រុមហ៊ុន ប៊ី​នី​តុ​ន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​បើកសម្ពោធ​ហាង ២ នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ ក៏បាន​ជំរុញ​លើក​ចិត្ត ចំពោះមុខ​ជំនួញ​នេះ ហើយនឹង​គាំទ្រ​ពួក​ដៃគូ​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុងប្រទេស​កម្ពុជា​។ ក្រៅពី​ម៉ាឡេស៊ី ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ទី 2 ដែល​យើង​បាន​ពង្រីក​ក្នុង​អាស៊ីអាគ្នេយ៍​ដីគោក​។ ប្រទេស​កម្ពុ​ជាមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​មួយ នៅក្នុង​ទ្វីបអាស៊ី​ជាមួយនឹង​ការបង្កើន​ការវិនិយោគ​បរទេស និង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ទីផ្សារ​ក៏​ស្របទៅនឹង​ផែនការ​កំណើន និង​ការពង្រីក​អន្តរជាតិ ខណៈដែល​ម៉ាក OLDTOWN បន្ត​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក​។​



​ជាមួយនឹង​តម្រូវការ​កាន់តែ​ច្រើនឡើង សម្រាប់​ម្ហូបអាហារ​នៅ​អាស៊ីអាគ្នេយ៍ ហាង​កាហ្វេ OLDTOWN នៅតែមាន​ភាពរឹងមាំ ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​ផ្ដោតលើ​ការពង្រីក​ទីផ្សារ​អន្តរជាតិ ដើម្បី​ជំរុញ​កំណើន​រយៈពេល​វែង ក្រោយ បើក​សាខា​ក្នុងស្រុក​នៅ​សិង្ហ​បុរី ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨​។ បន្ទាប់មក​គឺ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ ២០១១ និង​អូស្ត្រាលី​នៅ​ឆ្នាំ ២០១៥​។ ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ ២០១៧ មាន​ហាង​សរុប​ចំនួន ១៨៨ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហាង​ចំនួន 9 នៅក្នុង​ប្រទេស​សិង្ហ​បុរី មាន​ហាង 27 នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មាន 4 ហាង​នៅក្នុង​ប្រទេស​ចិន 2 ទៀត​នៅ​មី​យ៉ាន់​ម៉ា​ហាង 1 នៅ​ហុងកុង និង 1 កន្លែង​នៅ​ប្រទេស​អូស្ត្រាលី​។ សរុបទៅ​មាន 232 កន្លែង​។ ការពង្រីក​នៅក្រៅ​ប្រទេស គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​ព​ន្លឿ​ន​វត្តមាន​ម៉ាក និង​ចំណែក​ទីផ្សារ​នៅក្នុង​តំបន់​។​



​ក្រុមហ៊ុន​នេះ​មាន​គម្រោង​បើក​សាខា​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​បន្ថែមទៀត នៅតាម​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុងប្រទេស​កម្ពុជា ដែល​ផ្ដោតលើ​អតិថិជន​ក្នុងស្រុក​។ រាល់​គ្រឿងផ្សំ​ដែល​បាន​ប្រើ​ក្នុង​ហាង​ទំនិញ​នៅ​កម្ពុជា នឹងត្រូវ​គាំទ្រ​ពី​ផ្ទះបាយ​នៃ​ស្ថានីយ​កណ្ដាល​នៅក្នុង​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន ខណៈដែល​គ្រឿងផ្សំ​សំខាន់ៗ​នឹង​ត្រូវបាន​នាំចូល​ដោយផ្ទាល់​ពី​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ធានា​ភាពត្រឹមត្រូវ​តាម​ម៉ឺ​នុយ​ដែល​បាន​ផ្តល់ឱ្យ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Hybride
© រក្សាសិទ្ធិដោយ thmeythmey.com