ជាតិ
ទិដ្ឋភាព​ខ្លះ​នៃ​ពិធី​រម្លឹក​ខួប​២៥​ឆ្នាំ ដែល​រមណីយដ្ឋាន​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
15, Dec 2017 , 11:20 am        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​អប្សរា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​ពិធី​ថតរូប​ដ៏​ធំ រួម​និង​ការកម្សាន្ត នៅ​ថ្ងៃទី​១៤ ធ្នូ ដើម្បី​រម្លឹក​ខួប​២៥​ឆ្នាំ ដែល​រមណីយដ្ឋាន​អង្គរ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​



​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ គឺជា​គម្រប់​ខួប​២៥​ឆ្នាំ ដែល​ពិភពលោក បាន​ស្គាល់​រមណីយដ្ឋាន​អង្គរ ពិសេស​ប្រាសាទអង្គរវត្ត​។ ដើមចម​នៃ​ការចុះបញ្ជី​ក្នុង​សម្បត្តិ បេតិកភណ្ឌ​មនុស្សជាតិ​នេះហើយ ទើប​ធ្វើឱ្យ​ពិភពលោក​បាន​ស្គាល់​អង្គរវត្ត និង​បាន​រួមចំណែក​សង្គ្រោះ​ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ​។

​ដូច្នេះ​ដើម្បី​អបអរសាទរ និង​សម្តែង​អារម្មណ៍​មោទនភាព​ជាតិ អាជ្ញាធរ​អប្សរា ដោយមាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​ពិធី​ថតរូប​ទ្រង់ទ្រាយ​ធំ បង្ហាញ​ពី ខួប​២៥​ឆ្នាំ និង​អក្សរ​ស្រឡាញ់​អង្គរ​។ ក្រៅពីនេះ​ក៏មាន​ការសម្តែង​សិល្បៈ និង​ការកម្សាន្ត​ផងដែរ នៅ​យប់​ថ្ងៃទី​១៤ ខែធ្នូ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​៕

​សូម​ទស្សនា​ទិដ្ឋភាព​ខ្លះៗ នៃ​ការរៀបចំ​ពិធី​រម្លឹក​ខួប ២៥​ឆ្នាំ ដែល​រមណីយដ្ឋាន​អង្គរ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដូចតទៅ​
































Tag:
 ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com