អត្ថបទពាណិជ្ជកម្ម
CIMB ផ្តល់​ឥណទាន​ដល់​ទៅ​៨០%​ក្នុង​ការទិញ បុរី ប៉េង ហួត ព្រមទាំង​មានការ​បញ្ចុះតម្លៃ​ពិសេស​
15, Dec 2017 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ​សុក្រ ទី​១៥ ខែធ្នូ​កន្លង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដោយមាន​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ប្រារព្ធ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​សម្ពោធ​ជា​ផ្លូវការ នៃ​ភាពជា​ដៃគូ សម្រាប់​ឥណទាន​គេហដ្ឋាន ដែល​អនុញ្ញាត​ឲ្យ​បុរី ប៉េង ហួត អាច​ផ្សព្វផ្សាយ និង​ចែកចាយ​ឥណទាន​គេហដ្ឋាន​របស់​ធនាគារ CIMB ទៅដល់​អតិថិជន​រប​ស់​ខ្លួន​។ តាមរយៈ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ រាល់​អតិថិជន​របស់ ដែល​ស្នើសុំ​ឥណទាន​គេហដ្ឋាន​របស់​ធនាគារ CIMB នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​កាន់តែច្រើន និង​លក្ខខណ្ឌ​អនុគ្រោះ​មួយចំនួន​ទៀតផង​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោកស្រី ហេង ធីតា នាយិកា​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​ធនាគារ CIMB តែងតែ​ឈានមុខ​គេ ក្នុងការ​ផ្តល់ជូន​នូវ​ឥណទាន​គេហដ្ឋាន ដល់​អតិថិជន​។ ហើយ​ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​បុរី ប៉េង ហួត គ្រុប ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​លំនៅស្ថាន​ឈានមុខ​គេ នៅ​កម្ពុជា នឹង​ជួយ​ជំរុញ​ឲ្យ​ធនាគារ CIMB បំពេញតម្រូវការ​ឥណទាន​គេហដ្ឋាន​កាន់តែ​ល្អប្រសើរ ដល់​អតិថិជន​ទាំងអស់ នៅ​គ្រប់​គម្រោង​លំនៅស្ថាន​របស់​បុរី ប៉េង ហួត​។ ដូច្នេះ​អតិថិជន​មិន​ត្រឹមតែ​ទទួលបាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ ប្រកបដោយ​ស្តង់ដារ សោ​ភណ្ឌ​ភាព និង​គុណភាព​របស់​បុរី ប៉េង ហួត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពិសេស និង​លក្ខខណ្ឌ​អនុគ្រោះ​ផងដែរ ពី​ឥណទាន​គេហដ្ឋាន​របស់​ធនាគារ CIMB ដែលជា​ធនាគារពាណិជ្ជ​អន្តរជាតិ​នាំមុខគេ​មួយ នៅ​កម្ពុជា និង​មាន​បណ្តាញ​យ៉ាង​ទូលំទូលាយ ក្នុង​តំបន់​អាស៊ាន​»​។​



​លោកស្រី ទឹម ច័ន្ទ​បូរ៉ា​វី ជំនួយការ​អគ្គនាយិកា​របស់​បុរី ប៉េង ហួត គ្រុប បាន​មានប្រសាសន៍ថា​៖ «​បុរី ប៉េង ហួត គ្រុប ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៥ មក គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​លំនៅស្ថាន​ឈានមុខ​គេ ទាំង​គុណភាព និង​សោ​ភណ្ឌ​ភាព  ដែល​តែងតែ​ទទួលបាន​ការគាំទ្រ និង​ទំនុកចិត្ត ពី​សំណាក់​អតិថិជន​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​ល្អ​ជាងគេ​ក្នុងប្រទេស​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ​ថែមទៀត​ផង​។ បុរី ប៉េង ហួត គ្រុប មិន​ត្រឹមតែ​ចង់​ផ្តល់ជូន​នូវ​គេហដ្ឋាន សម្រាប់​ស្នាក់នៅ​ដល់​អតិថិជន​នោះទេ តែ​ចង់​ផ្តល់ជូន​នូវ​គេហដ្ឋាន​ដែល​ប្រកបដោយ​សុភមង្គល​ដ៏​ពិតប្រាកដ ជាមួយនឹង​ភាពសម្បូរ​បែប​គ្រប់បែបយ៉ាង សម្រាប់​ការរស់នៅ ស្ថិតក្នុង​ទីកន្លែង​តែមួយ​។  ដោយ​ចង់​បន្ថែម​ជូន​នូវ​ភាពងាយស្រួល​សម្រាប់​អតិថិជន បុរី ប៉េង ហួត បានសម្រេច​ធ្វើការ​សហការ​ជាមួយ​ធនាគារ​លំដាប់​អន្តរជាតិ គឺ​ធនាគារ CIMB ដើម្បី​ផ្តល់ជូន​នូវ​ជម្រើស​ឥណទាន​គេហដ្ឋាន ដែលមាន​លក្ខខណ្ឌ​ល្អប្រសើរ ជូន​ដល់​អតិថិជន​»​។​



​ផ្អែកលើ​កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ រាល់​អតិថិជន ដែល​ស្នើសុំ​ឥណទាន​គេហដ្ឋាន​ថ្មី ឬ​ផ្ទេរ​ឥណទាន​គេហដ្ឋាន មកកាន់​ធនាគារ CIMB នៅក្នុង​គម្រោង​កំពុង​សាង់សង់ ឬ​សាងសង់​រួចរាល់​របស់​បុរី ប៉េង ហួត នឹង​ទទួល​បានការ​លក្ខខណ្ឌ​សិក្សា និង​អត្ថប្រយោជន៍​នៃ​ឥណទាន​ល្អប្រសើរ ដោយ​ធនាគារ​នឹងធ្វើ​ការសិក្សា និង​អនុម័ត​ឥណទាន​ឆាប់រហ័ស ហើយ​ធនាគារ​ក៏​ទទួលយក​នូវ​ការស្នើសុំ​ឥណទាន សម្រាប់​ប្លង់​ទន់​ផងដែរ រួមជាមួយ​អត្រា​ការប្រាក់​ទាប រយៈពេល​នៃ​ឥណទាន​រហូតដល់​២០​ឆ្នាំ និង​ទំហំ​នៃ​ឥណទាន​រហូតដល់ ៨០% ព្រមទាំង​ការបញ្ចុះ​តម្លៃ​ពិសេស ពី​បុរី ប៉េង ហួត​ទៀតផង​។​



​គួរបញ្ជាក់​ផងដែរ​ថា ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ស្នូល​មួយ​របស់​ធនាគារ CIMB ដែល​កំពុង​នាំមុខគេ ក្នុងចំណោម​ធនាគារពាណិជ្ជ​អន្តរជាតិ នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន​។ ធនាគារ CIMB តែងតែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ក្នុងការ​នាំយក​នូវ​ល​ក្ខ​ណៈ​ឥណទាន​គេហដ្ឋាន​ថ្មីៗ ដែល​សាក​សម​នឹង​តម្រូវការ​ចាំបាច់​របស់​អតិថិជន​។ ហើយ​ការចាប់​ដៃគូ​ជាមួយនឹង​បុរី ប៉េង ហួត គឺជា​យុទ្ធសាស្ត្រ​មួយ​ជំ​ហ៊ាន​ទៀត​របស់​ធនាគារ CIMB ក្នុង​សហការ​នឹង​បុរី និង​ក្រុមហ៊ុន​សាងសង់​លំនៅស្ថាន​ធំៗ ក្នុងប្រទេស​កម្ពុជា ដើម្បី​បំពេញតម្រូវការ​ដល់​អ​តិ​ថិ​ជន​កាន់តែ​ទូលំទូលាយ ជាមួយនឹង​ទំនុកចិត្ត និង​អត្ថប្រយោជន៍​ខ្ពស់​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com