ជាតិ
សេដ្ឋកិច្ច
ក្រសួង​ឧស្សាហកម្ម នឹង​ផ្ទេរអំណាច​ចុះបញ្ជី​SME ទៅ​ថ្នាក់​ខេត្ត​
15, Dec 2017 , 5:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើតាម​លោក អ៊ំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​នឹងធ្វើ​ប្រតិភូកម្ម​អំណាច ទៅ​ឲ្យ​សមត្ថកិច្ច​ថ្នាក់​ខេត្ត ក្នុង​ការទទួល​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ចាប់ពី​ដើមឆ្នាំ​២០១៨ តទៅ​។



​ការផ្ដល់​សិទ្ធិអំណាច​ដល់​សមត្ថកិច្ច​ថ្នាក់​ខេត្ត​ក្នុងការ​ចុះបញ្ជី SME នេះ ត្រូវបាន​លោក អ៊ំ សុថា ដែល​ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៥ ខែធ្នូ អះអាងថា គឺ​ដើម្បី​ជំរុញ​ការចុះបញ្ជី​របស់ SME នៅ​ទូទាំងប្រទេស​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​បង្កើនល្បឿន យើង​នឹងធ្វើ​វិមជ្ឈការ​ការងារ​ចុះបញ្ជី​នេះ​ទៅ​ថ្នាក់ក្រោម ដែល​នឹង​ទទួលខុសត្រូវ​លើ​ការចុះបញ្ជី និង​ការត្រួតពិនិត្យ SME ទាំងអស់ ដែល​នឹង​អាច​ចុះបញ្ជី​នៅ​ដើម​ឆ្នាំក្រោយ​»​។

​បើតាម​លោក អ៊ំ សុថា ការចុះបញ្ជី SME នៅ​ក្រសួង​គិត​ត្រឹម​ខែវិច្ឆិកា​មាន​ចំនួន ២២១ ដែល​ធ្វើ​ឲ្យ​មាន​ចំនួន​SME នៅ​កម្ពុ​ជាមាន​ចំនួន​សរុប ៣៩,៣៦២ ៕


Tag:
 SME
© រក្សាសិទ្ធិដោយ thmeythmey.com