ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រាល់ថ្ងៃ​អាចធ្វើ​ឲ្យ​ខូច​ខួរក្បាល​បាន​
17, Dec 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការព្រមាន​របស់ Daily Mail បាន​ឲ្យ​ដឹងថា គ្រាន់តែ​ញ៉ាំ​ស្រា​ពីរ​កែវ​ក្នុង​មួយថ្ងៃ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខួរក្បាល​បានដែរ ខណៈពេលដែល Daily Express និយាយថា ទោះបី​ជាការ​ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច​រាល់ថ្ងៃ​ក៏​អាច​ប៉ះពាល់​ខ្លាំងក្លា រហូទដល់​ថយចុះ​ផលិតផល​នៃ​កោសិកា​ខួរក្បាល​មនុស្ស​ធំ​ខ្លាំង​រហូតដល់ ៤០​ភាគរយ​ដែរ​។ រឿងនេះ​គ្រាន់តែ​ជាការ​សិក្សា​រវាង​គ្រឿង​ស្រវឹង​និង​ផលិតផល​នៃ​កោសិកា​ខួរក្បាល​របស់​សត្វ​កណ្តុរ​ប៉ុណ្ណោះ​។​



​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ​ដែល​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​រាល់ថ្ងៃ បានធ្វើ​ឲ្យ​ការផលិត​កោសិកា​ខួរក្បាល​ក្នុង​តំបន់​ដែល​ជាប់ទាក់ទង​នឹង​ការចងចាំ​តិច​រហូតដល់ ៤០​ភាគរយ នៅពេល​ប្រៀបធៀប​នឹង​កណ្តុរ​ដែល​មិន​ផឹក​គ្រឿង​ស្រវឹង​។ យ៉ាងណាមិញ ក្រុម​កណ្តុរ​ដែល​ផឹក និង​មិន​ផឹក​គ្រឿង​ស្រវឹង​ក៏​មិនបាន​បង្ហាញ​នូវ​ភាពខុសគ្នា​អ្វី​ឡើយ​ចំពោះ​មុខងារ​ចលនា ឬ​សមត្ថភាព​ចេះដឹង​។​

​វា​ក៏​នៅតែ​មិនទាន់​ច្បាស់​ថា តើ​ការថយចុះ​លើ​ការផលិត​របស់​កោសិកា​ខួរក្បាល​នេះ​មាន​រយៈពេល​យូរ​ឬ​អត់​ដែរ​។​

​អ្វីដែល​គេ​នៅតែ​អាចនិយាយបាន​នោះ​គឺថា បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ជាប្រចាំ​ទោះបីជា​ក្នុង​កម្រិត​មធ្យម​ហើយក៏​ដោយ​នោះ ក៏​វា​អាច​បង្ក​គ្រោះថ្នាក់​បាន​ធ្ងន់ធ្ងរ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com