ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើថ្នាំងងុយគេងពិតជាធ្វើឲ្យអ្នកប្រើឡើងទម្ងន់មែនទេ?
× យោងទៅតាមសេចក្តីរាយការណ៍ពី Daily Express បានឲ្យដឹងថា អ្នកវិទ្យសាស្ត្របញ្ឈប់នូវទស្សនៈមួយដែលនិយាយថា ការលេបថ្នាំពន្យាកំណើតអាចធ្វើឲ្យស្ត្រីកាន់តែធាត់ទៅៗ។
រឿងនេះបានមកពីការស្រាវជ្រាវមួយដែលពិនិត្យទៅលើការប្រែប្រួលទម្ងន់លើមនុស្សធាត់ជ្រុល ១០នាក់ ឬសត្វស្វាទម្ងន់ធម្មតាដែលត្រូវបានគេឲ្យលេបថ្នាំគ្រាប់ពន្យាកំណើតរយៈពេល ៨ខែ។ ការសិក្សាបានរកឃើញថា ស្វាដែលធាត់ជ្រុលបាត់ស្រកទាំងខ្លាញ់ និងទម្ងន់ខណៈពេលកំពុងតែព្យាបាលដោយប្រើថ្នាំគ្រាប់ពន្យាកំណើត។ យ៉ាងណាមិញ នេះគឺជាការសិក្សាលើសត្វដែលមានទំហំតូច ហើយការស្រាវជញរាវមិនបានបញ្ជាក់អំពីក្រុមស្វាដែលធ្វើតេស្ត ជាពិសេសស្វាដែលមិនបានលេបថ្នាំទេ ដូច្នេះវាមិនអាចនិយាយបានថា ការស្រកទម្ងន់របស់ស្វានេះដោយសារតែថ្នាំពន្យាកំណើតឬអត់ឡើយ។
វាមានការសិក្សាមួយរួចទៅហើយទៅលើឥទ្ធិពលនៃថ្នាំគ្រាប់ពន្យាកំណើតលើមនុស្ស។ ថ្វីបើការសិក្សាលើសត្វមួយនេះពិតជាផ្តល់នូវការគាំទ្រលើទិន្នន័យវេជ្ជសាស្ត្ររបស់មនុស្សមែនក៏ដោយតែវានៅតែផ្តល់ជាអំណះអំណាងមិនគ្រប់គ្រាន់ដែលបញ្ជាក់ថា ថ្នាំគ្រាប់ពន្យាកំណើតពិតជាធ្វើឲ្យឡើងទម្ងន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com