ជាតិ
អ្នកគាំទ្រ​សប្បាយចិត្ត​ពេល​ឃើញ​វត្តមាន CL នៅ​កម្ពុជា និង​ចង់​ឲ្យ​មក​ម្ដងទៀត​
16, Dec 2017 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការប្រគំ​តន្ត្រី ដែលមាន​វត្តមាន​តារា​ចម្រៀង​កូរ៉េ កញ្ញា CL  បានធ្វើ​ឲ្យ​កក្រើក​ឆាក​នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​សប្តាហ៍​មុន​។ អ្នកគាំទ្រ​ភាគច្រើន បាន​ស្រែកច្រៀង​តាម និង​រាំ​តាម​ភ្លេង​ផងដែរ​។ អ្នកគាំទ្រ​ភាគច្រើន​ជា​យុវវ័យ បាន​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​នេះ ដោយ​ក្ដី​សប្បាយរីករាយ ទោះបី​រង់ចាំ​ច្រើន​ម៉ោង​ក៏ដោយ​។



​សម្រាប់​អ្នកគាំទ្រ​របស់​តារាចម្រៀង​កូរ៉េ​កញ្ញា CL គឺ​ចង់ឃើញ​វត្តមាន​នាង​លើ​ទឹកដី​កម្ពុជា​ម្ដងទៀត​។ ការប្រគំ​តន្ត្រី​នេះ មានការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​កូរ៉េ កញ្ញា CL និង​តារាចម្រៀង​ក្នុងស្រុក​ដូចជា កញ្ញា Nikkie Nikkie កញ្ញា​Adda តារាចម្រៀង Bross La លោក​ថេ​ណា ក្រុម SWSB ក្រុម Mustaches Band និង លោក P-Sand​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​៖




Tag:
 តាម​ចម្រៀង​កូរ៉េ
  CL
  កោះ​ពេជ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com