ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់ទាំងនេះ នឹងជួយជម្រះជាតិពុលក្នុងរាងកាយរបស់អ្នក
× ប្រសិនជាអ្នកចង់ឲ្យជាតិពុលចេញពីខ្លួនអស់ អ្នកអាចរក្សាទម្លាប់ទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមគ្រប់បែបយ៉ាង។ នៅពេលដែលរាងកាយអ្នកស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ប្រព័ន្ធការពាររាងកាយរបស់អ្នកក៏រឹងមាំដែរ។ ដូចនេះ ជាតិពុលដែលមានក្នុងខ្លួនអ្នកនឹងអាចចេញមកក្រៅអស់បាន។
2. អ្នកអាចពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន។ នៅពេលដែលអ្នកបរិភោគច្រើន វានឹងធ្វើឲ្យអ្នកងាយបត់ជើងធំ។ ដូចនេះសារធាតុពុលទាំងឡាយនឹងចេញមកតាមរយៈលាមកបាន។
3. អ្នកគួរតែញ៉ាំទឹកឲ្យបានយ៉ាងតិច២០០០មីលីលីត្រក្នុងមួយថ្ងៃ។ ទឹកនេះ ជារបស់ដែលអាចជួយអ្នកបញ្ចេញជាតិពុលបានលឿន។ ដូចនេះ សុខភាពអ្នកនឹងល្អ ដោយមិនចាំបាច់ទៅជួបពេទ្យញឹកញាប់ទៀតទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com