ជាតិ
សិល្បះ
Cambodian Idol៖គ្រូក្បាច់គុនល្បុក្កតោ ទទួលសំបុត្រមាសក្រោមសំណើចឥតដាច់ពីគណៈកម្មការ
× លោក ឆន ច័ន្ទវីរៈ ជាគ្រូក្បាច់គុនល្បុក្កតោនៅក្លិបល្បុក្កតោក្មេងវត្តថាន់ បានស្ថិតក្នុងចំណោមបេក្ខជនជាច្រើនរូប ដែលត្រូវប្រកួតជម្រុះ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣។ មានអាយុ២៦ឆ្នាំ មកពីខេត្តស្វាយរៀង លោក ឆន ច័ន្ទវីរៈ បានបកស្រាយបទ «អ្នកស្រែក៏មានដុល្លារ» ចប់យ៉ាងល្អ និងបន្ទរដោយសំណើចឥតដាច់របស់គណៈកម្មការទាំង៤ មានលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណរាជ ។
បន្ទាប់ពីបង្ហាញសមត្ថភាពច្រៀងរួចរាល់ លោក ឆន សុវណ្ណារាជ ក្នងនាមជាគណៈកម្មការ បានស្នើឲ្យបេក្ខជនដែលជាគ្រូក្បាច់គុនល្បុក្កតោរូបនេះ បញ្ចេញស្នៀតខ្លះនៃក្បាច់គុនល្បុក្កតោដល់ខ្លួន និងគណៈកម្មការដទៃទៀត។ លោក ឆន ច័ន្ទវីរៈ រូបនេះ បានបញ្ចេញក្បាច់គុនល្បុក្កតោ ជាង៣០ក្បាច់ ដោយបង្ហាញបណ្តើរ និងស្រែកប្រាប់ឈ្មោះក្បាច់គុនដែលខ្លួនបង្ហាញបណ្តើរ។
ដោយសារតែមានទេពកោសល្យ និងសមត្ថភាពច្រៀងល្អ គ្រូក្បាច់គុនល្បុក្កតោរូបនេះ បានទទទួលបានសំបុត្រមាស ពីគណៈកម្មការ បន្តទៅវគ្គបន្ទាប់នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣។
លោក ឆន ច័ន្ទវីរៈ ជាគ្រូក្បាច់គុនល្បុក្កតោ នៅក្លិបល្បុក្កតោក្មេងវត្តថាន់ប្រមាណ៣ឆ្នាំហើយ។ បច្ចុប្បន្នលោក កំពុងបង្ហាត់ក្បាច់គុនល្បុក្កតោ ដល់សិស្សប្រមាណ៥០នាក់ នៅក្នុងក្លិបនេះ។ លោក ឆន ច័ន្ទវីរៈ បានអះអាងថា ខ្លួនមានទេពកោសល្បផ្នែកចម្រៀងតាំងពីនៅវិទ្យាល័យ ប៉ុន្តែដោយនៅភ្នំពេញទីផ្សារចម្រៀងចង្អៀតពេក ទើបខ្លួនប្តូរទៅហាត់ក្បាច់គុនល្បុក្កតោប្រមាណ៥ឆ្នាំ មុននឹងអាចបង្ហាត់ក្បាច់គុនខ្មែរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅក្នុងអង្គការយូណេស្កូ កាលពីខែមិនា ឆ្នាំ២០១៧កន្លងទៅមួយនេះ។
ក្រៅពីមានអាជីពជាគ្រូក្បាច់គុនល្បុក្កតោ លោក ឆន ច័ន្ទវីរៈ ក៏ជាអ្នកសម្តែងម្នាក់ផងដែ(តួវាយតប់) ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ
© រក្សាសិទ្ធិដោយ thmeythmey.com