ជាតិ
លោក រ៉ុង ឈុន នឹង​ត្រឡប់​ចូល​ក្រសួង​អប់រំ​វិញ​នៅ​ឆ្នាំ​ថ្មី​នេះ​
17, Dec 2017 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
​លោក រ៉ុង ឈុន ដែល​បាន​លាលែង​ចេញពី​សមាជិកភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹងដាក់​ពាក្យសុំ​ចូលធ្វើ​ជា​មន្ត្រី​នៃ​ក្រសួង​អប់រំ​វិញ​នៅ​ឆ្នាំ​២០១៨​នេះ​។​



​តាមពិត​លោក រ៉ុង ឈុន គឺជា​មន្ត្រី​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ មុននឹង​លោក​ចូល​បំពេញការងារ​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ បេក្ខភាព​ជា​សមាជិក គ​.​ជ​.​ប របស់លោក ត្រូវបាន​ស្នើ​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលដែល​កម្ពុជា​ត្រូវ​រៀបចំ​សមាសភាព​ស្ថាន​ប័នរៀបចំ​ការបោះឆ្នោត​នេះ​ឡើងវិញ ក្នុង​ក្របខណ្ឌ​នៃ​ការចរចា​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

«​ពេលនោះ ខ្ញុំ​បាន​សុំច្បាប់​ពិសេស​ពី​ក្រសួង​អប់រំ សម្រាប់​មួយ​អណ​ត្តិ​នៃ​គ​.​ជ​.​ប​។ ឥឡូវនេះ ខ្ញុំ​បាន​ឈប់​ពី គ​.​ជ​.​ប ខ្ញុំ​នឹងដាក់​ពាក្យ​ចូល​បម្រើការ​ក្រសួង​អប់រំ​វិញ​នៅ​ដើមឆ្នាំ​ថ្មី​នេះ​។ ខ្ញុំ​គិតថា គ្មាន​បញ្ហា​អ្វី​ទេ​»​។ លោក រ៉ុង ឈុន បញ្ជាក់​ដំណឹង​នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃអាទិត្យ​ទី​១៧​ខែធ្នូ​។​

​លោក រ៉ុង ឈុន បានប្រកាស​លាលែង​ពី​គ​.​ជ​.​ប ជាមួយ​សមាជិក​ពីររូប​ទៀត​នៃ​ក្របខណ្ឌ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​អតីត​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ត្រូវបាន​រំលាយចោល​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​៕


Tag:
 រ៉ុង ឈុន
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com