ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល​១៦​ថ្ងៃ មនុស្ស​ជិត​៣០០​នាក់​ស្លាប់ និង​របួស ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍
17, Dec 2017 , 11:34 am        
រូបភាព
រូបភាពពី​​​ហ្វេសប៊ុកអគ្គ​​​ស្នងការដ្ឋាន​​​នគរបាលជាតិ
រូបភាពពី​​​ហ្វេសប៊ុកអគ្គ​​​ស្នងការដ្ឋាន​​​នគរបាលជាតិ
ដោយ:
​រយៈពេល ១៦​ថ្ងៃ នៃ​ខែធ្នូ​នេះ មាន​មនុស្ស​ចំនួន ៧៨​នាក់​បាន​ស្លាប់ និង​ចំនួន ២១៨ រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ទូទាំងប្រទេស​ចំនួន​១៤៣​លើក​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។  តាម​របាយការណ៍​ដដែល មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាច​រាណ៍ មកពី​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងពេល​ស្រវឹង វ៉ា ឬ​ជែង មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ ងងុយដេក កត្តា​យានយន្ដ និង​កត្តា​ផ្លូវ​ជាដើម​៕




Tag:
 គ្រោះថ្នាក់​
 ​ ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com