ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រយៈពេល២០ឆ្នាំអាឡឺម៉ង់ជួយជាង៤លានអឺរ៉ូសម្រាប់ការងារអភិរក្សប្រាសាទនៅកម្ពុជា
17, Dec 2017 ,
5:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ នៅក្នុងឆ្នាំ២០១៧នេះ គឺមានរយៈពេល២០ឆ្នាំហើយ ដែលស្ថាប័នគម្រោង អាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) បានរួមចំណែកអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ គម្រោងនេះបានផ្តោតជាសំខាន់ លើការងារជួសជុល និងអភិរក្សចម្លាក់អប្សរានៅតាមប្រាសាទមួយចំនួន ដូចជាអង្គរវត្តជាដើម។ តាមតំណាងក្រសួងការបរទេសអាឡឺម៉ង់ ក្នុងរយៈពេល២០ឆ្នាំមកនេះ រដ្ឋាភិបាលអាឡឺម៉ង់ តាមរយៈគម្រោង GACP បានគាំទ្រថវិកាប្រមាណជាង ៤លានអឺរ៉ូ សម្រាប់ការងារសហប្រតិបត្តិការជាមួយអាជ្ញាធរអប្សរា។
តំណាងក្រសួងការបរទេស អាឡឺម៉ង់ លោកស្រី Renate Reichardt បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន នៅអាជ្ញាធរអប្សរា នាថ្ងៃទី១៥ ធ្នូ ថា តាមរយៈគម្រោង GACP អាឡឺម៉ង់ បានគាំទ្រថវិកាជាង ៤លានអឺរ៉ូរួចមកហើយ សម្រាប់ការងារសហប្រតិបត្តិការជាមួយអាជ្ញាធរអប្សរា លើការងារអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ លោកស្រីបន្ថែមថា នៅរៀងរាល់ឆ្នាំ អាឡឺម៉ង់តែសម្រេចគម្រោងថវិកាជាប្រចាំ ទៅលើផែនការអភិរក្សនានារបស់ខ្លួន។
នៅថ្ងៃទី១៥ ខែធ្នូ គម្រោង GACP បានរៀបចំសន្និសីទមួយស្តីពី «កិច្ចការអភិរក្ស ក្នុងរមណីយដ្ឋានអង្គរ» ដែលមានអ្នកជំនាញចម្រុះចូលរួមធ្វើបទបង្ហាញ មានទាំងកម្ពុជា និងសាស្ត្រាចារ្យមកពីអាឡឺម៉ង់។ សន្និសីទនេះ បានបង្ហាញពីការងារជួសជុល ការស្រាវជ្រាវ ការអភិរក្ស និងបច្ចេកទេសថ្មីៗ លើការងារអរិក្សប្រាសាទ។
លោកបណ្ឌិត Hans LEISEN ប្រធានស្ថាប័នគម្រោង GACP បានឱ្យដឹងថា សន្និសីទនេះ បានបង្ហាញពីភាពជោគជ័យ នៃសហប្រតិបត្តិការរវាង GACPនិងអាជ្ញាធរអប្សរា។ ក្នុងនោះ វាបានបង្ហាញពីការងារអភិរក្សទូទៅសម្រាប់ប្រាសាទអង្គរ ហើយក៏ជាលទ្ធផលដែលបង្ហាញពី លក្ខណៈបច្ចេកទេសផងដែរ។ លោកបណ្ឌិត Hans LEISEN បន្ថែម។
លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ និងជាទីព្រឹក្សាអាជ្ញាធរអប្សរា បានឱ្យដឹងផងដែរថា ចំពោះកិច្ចសហប្រតិបត្តិការ គឺមិនផ្តោតតែទៅលើថវិកាទេ ក្នុងនោះក៏មានការគាំទ្រផ្នែក បច្ចេកទេស និងផ្នែកវិទ្យាសាស្ត្រផងដែរ។ «ជារៀងរាល់ឆ្នាំ យើងនឹងបន្តពិភាក្សាទៅលើគម្រោងមួយៗ ទាំងផ្នែកថវិកា បច្ចេកទេស និងវិទ្យាសាស្ត្រ»។ លោកសាស្ត្រាចារ្យ Azedine BESCHAOUCH បន្ថែម។
គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ គម្រោង GACPនិងអាជ្ញាធរអប្សរា បានចុះអនុស្សរណៈយោគយល់មួយ ដើម្បីបន្តលើគម្រោងសហប្រតិបត្តិការបន្តទៀត។ អនុស្សរណៈនេះ បំណងបង្កើតគម្រោងកិច្ចសហប្រតិបត្តិការតាមរយ:អង្គភាពអចិន្ត្រៃយ៍នៃអ្នកជំនាញក្នុងវិស័យជួសជុលនិងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងទៀតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា រវាងអាជ្ញាធរជាតិអប្សរា និងគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ ហៅកាត់ថា GACP៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អាឡឺម៉ង់
GACP
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម