ពីនេះ ពីនោះ
«​ស្រលាញ់​»​និង​«​ស្រឡាញ់​»​ពាក្យ​ណា​ត្រឹមត្រូវ​?
23, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​ការពិត​សាធារណជន​ខ្លះ នៅតែ​មិនដឹង​ច្បាស់​ថា​រវាង​ពាក្យ​«​ស្រលាញ់​»​និង​«​ស្រឡាញ់​»​តើ​សរសេ​ជា​ពាក្យ​ណា​ទើប​ត្រឹមត្រូវ​? បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​នោះ​គឺ​សរសេរ​ជា «​ស្រឡាញ់​»​។ ដែល «​ស្រឡាញ់​»​មានន័យថា គាប់ចិត្ត​, ពេញចិត្ត​, កួច​កាន់​ចិត្ត​, ឬ​ជាប់ចិត្ត​, ដោយ​មេត្តា​,​ដោយ​ស្នេហា​ជាដើម​។ ឧទាហរណ៍​៖ សេចក្តីស្រឡាញ់​ដោយស្មោះ​ត្រង់​ធ្វើ​ឲ្យ​យើង​ទទួលបាន​នូវ​សុភមង្គល​ពិតប្រាកដ​៕





Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com