ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​ផ្សិត​ជា​អាហារ​ពេលព្រឹក​អាចជួយ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត​បាន​
22, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ផ្សិត​អាចជួយ​អ្នក​សមរ្ក​ទម្ងន់​ចង្កេះ​បាន​។ អ្នកស្រាវជ្រាវ​ជនជាតិ​អាមេរិក​ចង់ដឹងថា​តើ​ការ​ញ៉ាំ​ផ្សិត​ជា​អាហារ​ពេលព្រឹក​អាចធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ឬ​អត់​។​



​ការ​ដែលមាន​អារម្មណ៍​ឆ្អែត​អាចជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរៀបចំ​គម្រោង​សម្រក​ទម្ងន់​បាន​យ៉ាង​ជោគជ័យ ដោយសារតែ​អ្នកនឹង​មិន​ឃ្លាន​ចង់​ញ៉ាំ​អ្វី​ដែលមាន​កាឡូរី​ច្រើនៗ​ទៀត​ដែរ​។​

​អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​ទៅលើ​ក្រុមមនុស្ស​ដ៏​តូច​មួយ​មកពី​សាកលវិទ្យាល័យ US​។ អ្នកចូលរួម​ទាំងនោះ​តម្រូវ​ឲ្យ​ញ៉ាំ​ទាំង​សាំង​វិច​ផ្សិត និង​សាំង​វិញ​សាច់គោ​រាល់​ថ្ងៃជា​អាហារ​ពេលព្រឹក​រយៈពេល ១០​ថ្ងៃ បន្ទាប់មក​ក៏ត្រូវ​ញ៉ាំ​ឆ្លាស់គ្នា​វិញ​រយៈពេល​១០​ថ្ងៃ​ទៀត​។​

​អ្នក​ដែល​ញ៉ាំ​ផ្សិត​ប្រាប់ថា មាន​អារម្មណ៍​ឆាប់​ផ្អែ​ត​ក្នុងពេល​ញ៉ាំ​បាន​មួយ​ម៉ោង​ក្រោយ ប៉ុន្តែ​វា​ក៏​មិនបាន​ផ្លាស់ប្តូរ​ថាមពល​របស់​ពួកគេ​ដែរ​ក្នុងពេល​សិក្សា​នេះ​។ អ្នកស្រាវជ្រាវ​បាន​ផ្តល់នូវ​ការពន្យល់​មួយ​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដែល​ញ៉ាំ​ផ្សិត​ឆាប់​ផ្អែ​ត​។ នេះ​ដោយសារតែ ប្រូតេអ៊ីន​ក្នុង​អាហារ​មួយ​នេះ​ច្រើនជាង​សាច់គោ​។​

​ការសិក្សា​ក៏បាន​បញ្ជាក់ថា ផ្សិត​គឺមាន​ជាតិ​សរសៃ​ច្រើនជាង​សាច់គោ ហើយ​ជាតិ​សរសៃ​នេះ​នឹង​ជួយ​ឲ្យ​ញ៉ាំ​ឆាប់​ឆ្អែត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com