ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វីតាមីន D ប្រហែលជា​ជួយ​បន្ថយ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១
15, Feb 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា វីតាមីន D ក្នុង​កុមារ​តូចៗ​អាច​បង្ការ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​។ ថ្នាំ​បំប៉ន​ជា​ប្រភេទ​ពន្លឺព្រះអាទិត្យ​នឹង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដល់​កុមារ​ដែល​ងាយ​នឹង​កើត​ជំងឺ​នេះ ហើយក៏​បន្ថយ​ការប្រឈមមុខ​ផងដែរ​។​



​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ រាងកាយ​មានការ​ផលិត​អង់ទីគ័រ​ដែល​ទៅ​បំផ្លាញ​កោសិកា​របស់​លំពែង​។ មានន័យថា លំពែង​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​ដែលជា​អ័រម៉ូន​សម្រាប់​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បានទេ​។ ជំងឺ​ណេះ​ត្រូវបាន​គេ​ដឹងថា ជា​ជំងឺតពូជ ថ្វីបើ​មនុស្ស​ភាគច្រើន​មាន​ប្រវត្តិ​កើត​ជំងឺ​ណេះ​មិនកើត​ជំងឺ​នេះ​ក៏ដោយ​។​

​អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅលើ​ក្មេង​មួយក្រុម​ធំ​ដែល​មានការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ជា​លក្ខណៈ​តំណរ​ពូជ និង​ព្យាយាម​រកមើល​ថា​តើ​វីតាមីន D មាន​អ្វី​ប៉ះពាល់​ដល់​ការ​ប្រឈម​នឹង​ការកើត​ជំងឺ​នេះ​ឬ​អត់​។ ការសិក្សា​នេះ​បាន​វាស់​កម្រិត​វីតាមីន D ក្នុងពេល​គេ​ជា​ទារក និង​ធំ​បន្តិច បន្ទាប់មក​ធ្វើការ​ប្រៀបធៀប​ចំនួន​វីតាមីន D នេះ​ជាមួយ​អ្នក​ដែលមាន និង​មិនមាន​កើត​អង់ទីគ័រ​។​

​ជាទូទៅ កាលណា​វីតាមីន D កាន់តែ​ខ្ពស់​មានការ​ជាប់ទាក់ទង​នឹង​ការបន្ថយ​ការផលិត​អង់ទីគ័រ​កាន់តែច្រើន ហើយក៏​បន្ថយ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ដែរ​។ យ៉ាងណាមិញ មិនមែន​ក្មេង​ទាំងអស់​ដែលមាន​អង់ទីគ័រ​ដឹង​តែ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ឡើយ​។​

​យើង​ក៏​មិនដឹង​ដែរ​ថា តើ​វីតាមីន D នេះ​មាន​អ្វី​ប៉ះពាល់​នឹង​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​លើ​ប្រជាជន​ទូទៅ ឬ​តែ​លើ​ក្មេង​ដែលមាន​ការប្រឈមមុខ​ជា​លក្ខណៈ​ដំណរ​ពូជ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com