ពីនេះ ពីនោះ
«​ទុច្ឆន្ទៈ​»​និង​«​សុច្ឆន្ទៈ​» មានន័យ​ខុសគ្នា​ស្រឡះ​!
23, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​«​ទុច្ឆន្ទៈ​»​និង​«​សុច្ឆន្ទៈ​»​មានន័យ​ខុសគ្នា​ស្រឡះ ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។ នេះ​បើតាម​វចនា​នុ​ក្រុម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​នូវ​ពាក្យ​ទាំងពីរ​នេះ​ថា​៖

​ពាក្យ «​ទុច្ឆន្ទៈ​» មានន័យថា បំណង​អាក្រក់​, គំនិតអាក្រក់​, ឆន្ទៈ​អាក្រក់​។ ឧទាហរណ៍​៖ មនុស្ស​មាន​ទុច្ឆន្ទៈ​។ ពាក្យ «​ទុច្ឆន្ទៈ​» គឺ​ផ្ទុយ​ពី​ពាក្យ​«​សុច្ឆន្ទៈ​» ។ 
​រីឯ​ពាក្យ​«​សុច្ឆន្ទៈ​»​មានន័យថា ល្អ​, ប្រពៃ​, បំណង​ប្រពៃ គឺ​បំណង​ដែល​ត្រឹមត្រូវ​តាម​គតិ​ធម៌ និង​គតិ​ច្បាប់​អាច​ញុំ​ា​ង​សេចក្តីសុខ​ចម្រើន​ឲ្យ​កើតមានឡើង​។ ឧទាហរណ៍​៖ សុច្ឆន្ទៈ​របស់​វីរបុរស​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com