ពីនេះ ពីនោះ
«យុទ្ធសាស្ត្រ»និង«វិធីសាស្ត្រ»មានន័យខុសគ្នាដូចម្តេច?
×
រវាង«យុទ្ធសាស្ត្រ»និង«វិធីសាស្ត្រ»ពាក្យទាំងពីរ នៅមានសាធារណជនមួយចំនួនមិនទាន់យល់នូវពាក្យទាំងពីរនេះថាមានអត្ថន័យថាខុសគ្នា ឬប្រើយ៉ាងណានៅឡើយទេ។
ពាក្យ«យុទ្ធសាស្ត្រ»គឺសំដៅលើ ការរៀបចំផែនការក្នុងការធ្វើអ្វីមួយ។ ចំណែកឯពាក្យ«វិធីសាស្ត្រ»វិញគឺសំដៅលើ សកម្មភាពដែលនឹងធ្វើឡើងតាមផែនការដែលរៀបចំឡើងដើម្បីសម្រេចគោលដៅ។
ពាក្យ«យុទ្ធសាស្ត្រ»នេះមានន័យថា ជាសំណុំនៃផែនការដើម្បីរៀបចំគម្រោងក្នុងគោលបំណងអ្វីមួយ ដើម្បីសម្រេចទិសដៅ។ ឧទាហរណ៍៖ បង្កើតយុទ្ធសាស្ត្រឡើង ក្នុងគោលបំណងដើម្បីអនុវត្តន៍ឲ្យទទួលបានភាពជោគជ័យ។
ចំណែកឯពាក្យ«វិធីសាស្ត្រ»គឺមានន័យថា បង្ហាញនូវសកម្មភាពប្រកបទៅដោយឆន្ទៈដ៏មុះមុតដើម្បីសម្រេចបាននូវភាពជោគជ័យ។ ឧទាហរណ៍៖ អនុវត្តន៍នូវវិធីសាស្ត្រ ទើបអាចដឹងរាល់ឧបសគ្គ និងរាល់ភាពជោគជ័យបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com