ជាតិ
​ដំរី​មួយ​ក្បាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ស្លាប់​ដោយសារ​ចាស់ជរា គួបផ្សំ​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​
22, Dec 2017 , 5:48 pm        
រូបភាព
រូបភាពី ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត
រូបភាពី ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត
ដោយ:
​ដំរី​មួយ​ក្បាល​ចាស់ជរា​មួយ​ក្បាល ឈ្មោះ​មី​ឡុ​ត ដែលមាន​អាយុ ប្រមាណ​៨៥​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ ហើយក៏​ស្លាប់ ខណៈ​កត្តា​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ នេះ​បើតាម​ការ​បញ្ចាក់​ពី​លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ប្រចាំខេត្ត​មណ្ឌលគិរី ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ល្លាច​ថ្ងៃទី​២២ ខែធ្នូ​នេះ​។​



​លោក កែវ សុភ​ក៌ បន្តថា សាក​សព្វ​សត្វ​ដំរី​នេះ នឹង​យកទៅ​កប់ នៅ​ស្រុក​អូររាំង ខេត្ត​ម​ណ្ឌ​គិរី​តែម្តង​។ ប្រធាន​មន្ទីរ​បរិស្ថាន​ប្រចាំខេត្ត​មណ្ឌលគិរី​រូបនេះ លើកឡើងថា ចំពោះ​សត្វ​ដំរី​ដែលមាន​អាយុ​ចន្លោះ​ពី ៨៥ ទៅ​១០០​ឆ្នាំ គឺ​ចូល​វ័យ​ចាស់ជរា​ហើយ​៕


រូបភាពី ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត


រូបភាពី ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត



Tag:
 កែវ សុភ​ក៌​
 ​ ដំរី​ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com