ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល ២២​ថ្ងៃ មនុស្ស​ជាង ៤០០​នាក់​ស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
23, Dec 2017 , 1:33 pm        
រូបភាព
​គិត​ចាប់ពី​ថ្ងៃទី​១-២២ ធ្នូ​នេះ  គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ២០១​លើក នៅ​ទូទាំងប្រទេស​។  គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២០១​លើក​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១១០​នាក់​ស្លាប់ និង ៣០៥​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។


 
​របាយការណ៍​ដដែល បញ្ជាក់ទៀតថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាច​រាណ៍​នេះ បង្កដោយ​ការបើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងពេល​ស្រវឹង វ៉ា ឬ​ជែង មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ ងងុយដេក កត្តា​យានយន្ដ និង​កត្តា​ផ្លូវ​ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com