ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បុណ្យសមុទ្រនៅកែបមានស្តង់ផលិតផលកម្ពុជា ថៃ ឡាវ វៀតណាម និងឥណ្ឌា
23, Dec 2017 ,
3:20 pm
រូបភាព
×
ដោយ:
ស្តង់ពិព័រណ៍ផលិតផលអន្តរជាតិកម្ពុជា ថៃ ឡាវ វៀតណាម និងឥណ្ឌាប្រមាណជិត១ពាន់ស្តង់បាននិងកំពុងរៀបចំតាំងបង្ហាញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ នៅខេត្តកែប។ ក្រៅពីស្តង់ពិព័រណ៍ភ្ញៀវទេចរណ៍ទាំងអស់អាចទស្សនាការប្រគំតន្ត្រី និងការសម្តែងសិល្បៈលក្ខណៈអន្តរជាតិផងដែរ។
បើយោងតាមលោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ពិធីបុណ្យសមុទ្រលើកទី៦នៅខេត្តកែបឆ្នាំនេះមានស្តង់ពិព័រណ៍ផលិតផល និងចំណីអាហារប្រមាណជាជិត១ពាន់ស្តង់មកពីកម្ពុជា ឡាវ ថៃ វៀតណាម និងឥណ្ឌា។ ស្តង់ទំនិញដែលតាំងបង្ហាញនិងលក់នៅម្តុំបរិវេណសាលាខេត្តកែបទាំងនេះ គឺដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកម្សាន្ត បុណ្យសមុទ្រឆ្នាំនេះ។
អនុរដ្ឋលេខាធិការរូបនេះបានបន្ថែមថា ចំនួនស្តង់ឆ្នាំនេះមានការកើនឡើងទាំងបរិមាណ សោភ័ណ្ឌភាព បើធៀបនឹងឆ្នាំកន្លងទៅ ដោយសារឆ្នាំនេះមានការកែលម្អប្រកបដោយភាពទាក់ទាញ។ លោកបានបញ្ជាក់ថា គ្រាន់តែបើកសាកល្បងនៅថ្ងៃទី២១ ធ្នូ មានភ្ញៀវទេសជាតិ និងអន្តរប្រមាណ៥ពាននាក់បានមកចូលរួម។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖«ការតាំងស្តង់ពិព័រណ៍នេះផ្តោតសំខាន់លើការតាំងបង្ហាញពីការរីកចម្រើនផ្នែកពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍រួមមានផលិតផលទេសចរណ៍ និងទីតាំងដែលបម្រើឲ្យទេសចរណ៍ជាដើម។ ហើយក៏មានការស្តង់ពិព័រណ៍ចំណីអាហារថៃ វៀតណាម ឥណ្ឌា ចិន ជាច្រើនទៀតផងដែរ»។
ដោយមានកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយបណ្តាស្ថានទូតបរទេសនៅកម្ពុជា ពិធីបុណ្យសមុទ្រឆ្នាំនេះមានការសម្តែងសិល្បៈដ៏ធំដែលជាការសម្តែងរួមគ្នារវាងក្រុមសិល្បៈកម្ពុជា ឥណ្ឌា ចិន ថៃ និងវៀតណាមផងដែរ។ លើសពីនេះក៏មានការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងល្បីៗ និងផ្ទាំងទស្សនីយភាពផ្សេងទៀតផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើមានការប្រកួត និងសម្តែងកីឡាទាំងក្នុងទឹក និងលើគោកចំនួន១១ប្រភេទកីឡាផងដែរ។ កីឡាទាំងនោះរួមមានរត់ប្រណាំង ទ្រីយ៉ាងត្លុង ប្រណាំងកង់ ចំបាប់ឆ្នេរខ្សាច់ ប្រដាល់គុនចម្រុះ ជិះស្គីលើទឹក ទូកក្តោង បាល់ទះឆ្នេរខ្សាច់ កីឡារាំអន្តរជាតិ កីឡាថាសហោះ និងកីឡាជិះក្តារំអិល។
ពិធីបុណ្យសមុទ្រលើកទី៦នៅខេត្តកែបឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង អានគត គឺបច្ចុប្បន្ន»រៀបចំរយៈពេលថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈឆ្នាំនេះថ្នាក់ដឹកនាំរំពឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា៣០ម៉ឺននាក់ចូលរួម។
ពិធីបុណ្យនេះបានរៀបចំពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដី និងចម្រើនសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា កាលពីរសៀលថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៣ ខែធ្នូ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បុណ្យសមុទ្រ
កែប
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម