ពីនេះ ពីនោះ
អត់​ផឹកទឹក​រយៈពេល​មួយខែ ប៉ុន្តែ​អូដ្ឋ​នៅតែ​អាច​រស់​នៅបាន​
24, Dec 2017 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រប់​សត្វ​ភាវៈរស់​ទាំងអស់​សុទ្ធសឹង​តែ​អាច​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ប្រភពទឹក​។ ភាវៈ​ទាំងនោះ ត្រូវតែ​ផឹកទឹក​ជាប្រចាំ ប៉ុន្តែ​សត្វ​អូដ្ឋ​វិញ ជាស​ត្វ​ដែល​អាច​រស់​នៅបាន ដោយ​អត់​ផឹកទឹក​រយៈពេល​មួយខែ​។ អូដ្ឋ ជា    មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ និង​ដឹកជញ្ជូន​ដ៏​រឹងមាំ នៅ​ទី​វាលលំហ ដូចជា​ទីវាល​ដែល​លាតសន្ធឹង​ដោយ​ដីខ្សាច់ មើលទៅ​ដាច់​កន្ទុយភ្នែក​។ វា​អាច​ផឹកទឹក​ជាង ១០០​លីត្រ ក្នុង​មួយថ្ងៃ ហើយ​រក្សា​ទឹក​នោះ ទុក​នៅក្នុង​ឈាម​របស់​វា ព្រោះ​វា​ជា​សត្វ​ធន់​នឹង​ការ​អត់​ទឹក​៕

 
(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។ អត្ថបទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ បរិស្ថាន​យើង​។ សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។ អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។ 

Tag:
 អូដ្ឋ​
 ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com