ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ មន្ត្រី កុំ​ភ្លេច​សម្តី​សម្តេច​ផ្តាំ​ឲ្យ​សម្អាតខ្លួន​!
25, Dec 2017 , 8:30 am        
រូបភាព
ដោយ:
បទ ពាក្យ​៩



-​ឆ្លុះកញ្ចក់​មើល​ពី​សក់​ដល់​ចុងជើង​
​មន្ត្រី​យើង​ត្រូវ​ងូតទឹក​ដុស​កាយា​

សម្តេច​ផ្តាំ​ចាំ​គ្រប់គ្នា​ច្បាស់​ហើយ​ណា​
​មិន​ស្មានថា​ការជាក់ស្តែង​ក្លែង​ខ្លះ​ភ្លេច​។​

-​ខ្លះ​បំពាន​ហ៊ាន​បំភ្លៃ​លៃ​បំប៉ោង​
​ប្រឹង​តែតោ​ង​ឈោង​រក​លាភ​កៀប​កែ​គេច​

រាស្ត្ររ​ត់រក​មករក​រឿង​សឿង​ធ្វើ​ភ្លេច​
​ខ្លះ​ប្រឹង​ធ្មេញ​គេច​ធ្វើ​ពើ​រើរួច​ខ្លួន​។​

-​កាន់​កិច្ចការ​ខ្លះ​ប្រាថ្នា​តែ​ស័ក្តិយស​
​ផ្គើន​លក់​ឈ្មោះ​គោះ​កៀងគរ​ភរ​ផ្ទូ​នៗ​

រាស្ត្រ​មកប្តឹង​មាន​ខ្លះ​ដឹង​ប្រឹង​រត់​ពួន​
​យករួចខ្លួន​ខ្លះ​ប្រើ​ក្បួន​ភរ​ថ្នាក់លើ​។​

-​ដឹងខ្លួន​ខុស​ដុស​សម្អាត​ស្អាត​បាន​តើ​
​ដាក់ខ្លួន​ដើរ​បម្រើ​រាស្ត្រ​ចៀស​ធ្វើ​ពើ​

ចិត្ត​ចៅហ្វាយ​កាយកប់​ទៅ​ទាំង​ក្រោម​លើ​
​ហ៊ាន​ថា​ធ្វើ​ឲ្យ​ថ្នាក់លើ​ឃើញ​ស្នាដៃ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com