ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​អង្គុយ​រាល់ថ្ងៃ​អាចធ្វើ​ឲ្យ​ខូច DNA ដែរ​ទេ​?
25, Dec 2017 , 9:22 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលមាន​និន្នាការ​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​គឺមាន​កោសិកា​ចាស់ៗ​ច្រើនជាង​អ្នក​ដែល​ហាត់ប្រាណ​រាល់ថ្ងៃ​។ ការស្រាវជ្រាវ​នេះ​បាន​ពិនិត្យ​ទៅលើ Telomeres ដែល​វា​ជា​មូ​លេ​គុល​សម្រាប់​ការពារ​ច្រវាក់​ក្រូ​មូ​សូម​។​



Telomeres នឹង​ខ្លី​ទៅៗ​គ្រប់​ពេលដែល​ព័ត៌មាន​ហ្សែ​ន​ក្នុង​កោសិកា​ត្រូវបាន​បំបែក​ខ្លួន​ជា​ពីរ​។ វា​ត្រូវបាន​គេ​ជឿថា រឿងនេះ​នឹងធ្វើ​ឲ្យ​កោសិកា​កាន់តែ​ចាស់​ទៅៗ និង​ស្លាប់​។​

​ក្នុងការ​សិក្សា​លើ​ស្ត្រី​វ័យ​ចំណាស់ អ្នកស្រាវជ្រាវ​ចង់ដឹង​ថា តើ​មាន​ទំនាក់ទំនង​រវាង​ការ​ចំណាយពេល​អង្គុយ និង​ប្រវែង​របស់ Telomere ដែរ​ឬ​អត់​។​

​ក្នុងចំណោម​ស្ត្រី​ដែល​ស្ថិតក្នុង​ការសិក្សា​នេះ​តម្រូវ​ឲ្យ​ធ្វើ​សកម្មភាព​រាងកាយ​តិច​ជាង ៤០​នាទី​ក្នុង​មួយថ្ងៃ ហើយ​អ្នក​ដែល​អង្គុយ​យូរ​បំផុត​នោះ​ត្រូវបាន​គេ​រកឃើញថា Telomeres របស់​ពួកគេ​មាន​លក្ខណៈ​ខ្លី​បន្តិច​។​

​ពេលវេលា​នៃ​ការ​អង្គុយ​ហាក់បីដូចជា​មិន​ជាប់ទាក់ទង​នឹង​ប្រវែង​របស់ Telomere សម្រាប់​ស្ត្រី​ដែល​ធ្វើ​សកម្មភាព​រាងកាយ​រាងកាយ​យ៉ាងហោចណាស់ ៣០​នាទី​ក្នុង​មួយថ្ងៃ​ឡើយ​។ យ៉ាងណាមិញ យើង​មិនដឹងថា​តើ​លទ្ធផល​នៃ​ការសិក្សា​នេះ​អាច​ប្រើ​លើ​បុរស ឬ​អ្នក​ដែលមាន​អាយុ​វ័យក្មេង​ឬ​អត់​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com