ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តេស្ត​ដោយ​ការដកដង្ហើម​អាច​រកឃើញ​ជំងឺមហារីក​ដែរ​
25, Dec 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា តេស្ត​ដោយ​ការដកដង្ហើម​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​តាមរ​យៈ​ការកំណត់​រោគវិនិច្ឆ័យ​ជំងឺមហារីក​ទាន់ពេលវេលា​។ រឿងនេះ​បានមកពី​ការស្រាវជ្រាវ​ថ្មី​មួយ​ថា​តើ​វា​អាចទៅរួច​ទេ​ក្នុង​ការរក​ជំងឺមហារីក​ក្រពះ និង​បំពង់​លើ​ក្រពះ​តាមរយៈ​ការធ្វើ​តេស្ត​ដោយ​ការដកដង្ហើម​។​



​សារធាតុ​៥​យ៉ាង​ដែលមាន​សារធាតុ​គីមី​សំខាន់ ត្រូវបាន​គេ​ធ្វើតេស្ត​តាមរយៈ​ការដកដង្ហើម​លើ​អ្នក​ដែល​ធ្លាប់​ថត​ឆ្លុះ​ក្រពះ​ពីមុន​ដើម្បី​រកមើល​អាកា​រៈ​នៃ​បញ្ហា​ផ្លូវដង្ហើម​ខាងលើ​ប្រមាណ​ច្រើនជាង ៣០០​នាក់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ​៤​យ៉ាង​ត្រូវបាន​បញ្ជាក់​លក្ខណៈខុសៗ​គ្នា​ក្នុង​ថ្នាល​នៃ​ការដកដង្ហើម​ចេញ​រប​ស់​អ្នកជំងឺ​មហារីក​នៅពេល​ប្រៀបធៀប​ជាម​យ​យ​អ្នក​ដែល​គ្មាន​ជំងឺមហារីក​។​

​តេស្ត​នៃ​ការដកដង្ហើម​នេះ​អាច​បញ្ជាក់​អំពី​ជំងឺមហារីក​ប្រហែល ៨០​ភាគរយ​យ៉ាង​ត្រឹមត្រូវ ហើយ​ជាមួយគ្នានេះដែរ វា​ក៏​អាច​ទាត់ចោល​ជំងឺមហារីក​ចំពោះ​អ្នក​ដែល​គ្មាន​ប្រហែល ៨០​ភាគរយ​យ៉ាង​ត្រឹមត្រូវ​ដែរ​។​

​យ៉ាងណាមិញ ភាគច្រើន​អ្នក​ដែលមាន​ជំងឺមហារីក​ហើយ​ចូលរួម​សិក្សា​នេះ គឺ​មហារីក​រាលដាល​ទៅដល់​កូនកណ្តុរ​ទៅហើយ​។ វា​គឺជា​រឿង​មិន​ច្បាស់​ឡើយ​បើសិនជា​ការធ្វើ​តេស្ត​ដក​ដង្ហើម​អាច​រកឃើញ​ករណី​ធ្ងន់ធ្ងរ​តិចតួច​ឬ​អត់​នោះ​។​

​ទាំង​មហារីក​បំពង់​លើ​ក្រពះ និង​ក្រពះ​ងាយ​នឹង​រក​មិនឃើញ​ណាស់​ដោយសារតែ​ដំណាក់កាល​ភ្លាមៗ​របស់​ជំងឺ​នេះ​មិនមាន​បង្ក​ជា​អាកា​រៈ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​ការធ្វើ​តេស្ត​ដោយ​ដកដង្ហើម​គឺ​គ្រប់គ្រាន់​នឹង​ការ​សម្គាល់​សារធាតុ​របស់​មហារីក ហើយក៏​អាច​ឲ្យ​យើង​កំណត់​រោគវិនិច្ឆ័យ​បាន​លឿន​ដែរ​។ យ៉ាងណាមិញ តេស្ត​នេះ​មិនអាច​ជឿជាក់​ទាំងស្រុង​នៅឡើយ​ទេ ហើយ​វា​ក៏​ត្រូវការ​ការសិក្សា​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com