ពីនេះ ពីនោះ
«​អំបោស​»​និង​«​អំបោះ​»​មានន័យ​ខុសគ្នា​ស្រឡះ​!
27, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​«​អំបោស​»​និង​«​អំបោះ​»​ពាក្យ​ទាំងពីរ​នេះ អាចធ្វើ​ឲ្យ​អ្នកអាន​យល់ច្រឡំ​ពី​អត្ថន័យ ប្រសិនបើជា​អ្នកអាន​មិន​យកចិត្តទុកដាក់​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​នូវ​និយមន័យ​ខុស​គា្ន​នូវ​ពាក្យ​ទាំងពីរ​នេះ​។



​ពាក្យ «​អំបោស​»​មានន័យថា ជា​ប្រដាប់​សម្រាប់​បោស​។ ឧទាហរណ៍​៖ អំបោសស្លាបសត្វ​។

​រីឯ ពាក្យ​ថា «​អំបោះ​»​គឺ​មានន័យថា សរសៃ​សំឡី ដែល​រវៃ​រួច មាន​ប្រវែង​វែងៗ សម្រាប់​ត្បាញសំពត់​ជាដើម​។ ឧទាហរណ៍​៖ អំបោះឆៅ​, សំពត់អំបោះ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com