ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​អាចជួយ​បង្ការ​ភាព​ភ្លេចភ្លាំង​បាន​
26, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​សាឡាត​ត្រឹមតែ​មួយពេល​ក្នុង​មួយថ្ងៃ​ក៏​អាចជួយ​ឲ្យ​ខួរក្បាល​ក្មេង​ជាង​មុន​រហូតដល់​១១​ឆ្នាំ​បានដែរ​។ រឿងនេះ​បានមកពី​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចង់ដឹងថា ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​អាចជួយ​ការពារ​ការបាត់​បង់កា​រ​ចង់ចាំ និង​ការថយចុះ​ជំនាញ​នៃ​ការគិត​ដែល​ទាក់ទង​នឹង​ការ​ចាស់​ទៅតាម​អាយុ​ឬ​អត់​។​



​ការសិក្សា​នេះ​បាន​រកឃើញថា យ៉ាងហោចណាស់​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង និង​អាហារ​សម្បូរ​វីតាមីន​ដូចជា​វីតាមីន K យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ​អាច​ផ្តល់នូវ​ការការពារ​បាន​មួយចំនួន​ដែរ​។ ប៉ុន្តែ​វា​ហាក់បីដូចជា​លឿន​ពេក​ដែល​និយាយថា របប​អាហារ​បែបនេះ​អាច​ការពារ​ភាព​ភ្លេចភ្លាំង​បាន​។ អ្នកចូលរួម​លើ​ការសិក្សា​នេះ​ខ្លះ​គ្រាន់តែ​ត្រូវបាន​គេ​តាមដាន​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ ខណៈពេល​ដែលជា​មធ្យម​តម្រូវ​ដល់ ៤​ឆ្នាំ​៧​ខែ​ឯណោះ​។​

​អ្វី​ដែលជា​បញ្ហា​នោះ​គឺថា វា​ត្រូវការ​ពេល​កាន់តែ​យូរ​ទើប​ធ្វើ​ឲ្យ​មនុស្ស​យើង​មានការ​ភ្លេចភ្លាំង និង​បាត់បង់​ការចង​ចាម​។ ដូច្នេះ​យក​ល្អ​គួរតែមាន​ការសិក្សា​មួយ​ដែល​តាមដាន​រយៈពេល​យូរ​ជាង​នេះ​ទើប​អាច​យកជាការបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com