ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់ក្បាច់យូហ្គាអាចជួយពង្រឹងដល់ការឈឺចង្កេះបាន
× យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការហាត់យូហ្គាអាចជួយបំបាត់ការឈឺចាប់នៅឆ្អឹងខ្នងបាន ហើវាក៏ជាវិធីដែលគ្រូពេទ្យគាំទ្រផងដែរ។ ការហាត់យូហ្គាអាចជួយពង្រឹងដល់មុខងារ និងបំបាត់ការឈឺចាប់ដែលជាប់ទាក់ទងនឹងការឈឺចង្កេះរ៉ាំរ៉ៃលើមនុស្សមួយចំនួន។
ការសិក្សានេះបានពិនិត្យទៅលើលទ្ធផលនៃការសិក្សាចំនួន ១២ ដែលប្រៀបធៀបគ្នាទៅលើឥទ្ធិពលនៃការហាត់យូហ្គាជាមួយនឹងការព្យាបាលផ្សេងៗទៀតដូចជាការព្យាបាលដោយចលនាព្រមទាំងមិនមានការព្យាបាល។ អ្នកស្រាវជ្រាវបានរកឃើញថា ការហាត់យូហ្គាមានអត្ថប្រយោជន៍មួយចំនួនសម្រាប់អ្នកដែលឈឺចង្កេះនៅពេលប្រៀបធៀបជាមួយអ្នកដែលមិនបានហាត់ប្រាណនៅតំបន់ខ្នង។
លទ្ធផលគឺមិនសូវល្អឡើងចំពោះអ្នកដែលបានហាត់ប្រាណនៅរបៀបផ្សេងៗ។ យ៉ាងណាមិញ ការហាត់យូហ្គាគឺមានការបញ្ចូលនូវការធ្វើចលនារាងកាយ និងគ្រប់គ្រងការដកដង្ហើម ហើយពេលខ្លះក៏មានការតាំសមាធិផងដែរ។
មានការណែនាំមួយចំនួនទៅលើការព្យាបាលការឈឺចង្កេះខ្នងរយៈពេលវែងដូចជា ការប្រើថ្នាំបំបាត់ឈឺ ការហាត់ប្រាណ ការព្យាបាលដោយធ្វើចលនា ឬការព្យាបាលដោយប្រើភាពឆ្លាតវៃ។
អ្វីដែលសំខាន់នោះគឺថា អ្នកត្រូវតែរស់នៅបែបសកម្មឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានដើម្បីអាចងាយនឹងស្រួលបួលពីការឈឺចាប់ទាំងឡាយបានកាន់តែលឿន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com