ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​មិន​ប្រាកដថា​ល្អ​ចំពោះ​សុខភាព​ឡើយ​
28, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា ភេសជ្ជៈ​កំប៉ុង​ដែលជា​ប្រភេទ​ជាតិ​ស្ករ​សិប្ប​និមិត្ត​ដូចជា​កូកាកូឡា​ដែល​គ្មាន​ជាតិ​ស្ករ​នោះ មិនអាច​ជួយ​អ្នក​ស្រក​ទម្ងន់ ហើយ​ប្រហែលជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​បញ្ហា​ធាត់​ជ្រុល​ទៀតផង​។​



​ខណៈពេលដែល​រឿងនេះ​ស្តាប់ទៅ​ដូចជា​ពិតមែន​ក៏ដោយ តែ​វា​គឺជា​ការសន្និដ្ឋាន​មួយបែប​ការយល់ឃើញ​ប៉ុណ្ណោះ ហើយក៏​មិនមាន​អំណះអំណាង​បែប​ការស្រាវជ្រាវ​អ្វី​ដែរ​។ រោងចក្រ​ផលិត​អាហារ និង​ភេសជ្ជៈ​ធំៗ​គឺមាន​ទំនួល​ខុសត្រូវ​ក្នុងការ​បង្កើន​ការបារម្ភ​អំពី​ឥទ្ធិពល​នៃ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ទៅលើ​សុខភាព​មនុស្ស​ដូចជា ការពុក​ធ្មេញ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អំណះអំណាង​ថ្មី​បាន​បញ្ជាក់ថា រឿងនេះ​ប្រហែលជា​មិនមែនជា​ជម្រើស​ល្អ​ជាង​ឡើយ ហើយ​ការសិក្សា​នេះ​គ្រាន់តែ​ចង់​មើល​រឿង​ដែល​កាន់តែ​លម្អិត​បន្ថែមទៀត​ប៉ុណ្ណោះ​។ ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​សិប្ប​និមិត្ត​គ្រាន់តែ​ជា​ភេសជ្ជៈ​មួយ​ដែល​មិនល្អ​ដូច​ភេសជ្ជ​មាន​ជាតិ​ផ្អែម​ដទៃទៀត​ដែរ ហើយ​អ្នក​ក៏​មិនគួរណា​ញ៉ាំ​វា​ច្រើនៗ​ដែរ​។​

​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​សិប្ប​និមិត្ត​អាច​ពង្រឹង​ដល់​សុខភាព​ទូទៅ​ដូចជា ជួយ​ឲ្យ​អ្នកទទួលបាន​ទម្ងន់​រាងកាយ​ដែល​ផ្តល់​សុខភាព​។ ប៉ុន្តែ​មិនមាន​អំណះអំណាង​ណាមួយ​ដែល​និយាយថា វា​មាន​ឥទ្ធិពល​បែបណា​នៅពេលដែល​មិនបាន​ញ៉ាំ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com