ពីនេះ ពីនោះ
«​លំអៀង​»​និង​«​លម្អៀង​»​ពាក្យ​ណា​ត្រឹមត្រូវ​?
27, Dec 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយចំនួន​នៅតែ​មិនទាន់​កំណត់​បាន​ថា រវាង​ពាក្យ​«​លំអៀង​»​និង​«​លម្អៀង​»​តើ​ពាក្យ​ណា​ត្រឹមត្រូវ​ឡើយ​។ វចនានុក្រម​សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងពីរ​នេះ​គឺ​ត្រឹមត្រូវ​ដូចគ្នា អាច​សរសេរ​ជា​«​លំអៀង​»​ឬ​«​លម្អៀង​»​ក៏បាន​។ ពាក្យ «​លំអៀង​»​និង​«​លម្អៀង​»​មានន័យថា ធ្វើ​ឲ្យ​ល្អៀង ,​ឲ្យ​ផ្អៀង​ទៅរក​ម្ខាង​ជាង​ម្ខាង​ទៀត​(​ចំពោះតែ​ផ្លូវចិត្ត​)​។ ឧទាហរណ៍​៖ ចៅក្រម​កាត់ក្តី​លំអៀង​, ម្តាយ​លម្អៀង​ណាស់​ស្រឡាញ់​តែ​កូនស្រី​៕





Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com