កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk ជា​ខ្សែការពារ​ថ្លៃ​បំផុត​លើ​លោក​ដោយ Liverpool ហ៊ាន​ទិញ​ក្នុងតម្លៃ​១០០​លាន​ដុល្លារ​
28, Dec 2017 , 10:55 am        
រូបភាព
Virgil ក្លាយជាខ្សែការពារថ្លៃជាងគេលើលោក ក្រោយការត្រូវរ៉ូវគ្នា​លើតម្លៃផ្ទេរពី Southampton ទៅ Liverpool ។ រូបថត Twitter Liverpool
Virgil ក្លាយជាខ្សែការពារថ្លៃជាងគេលើលោក ក្រោយការត្រូវរ៉ូវគ្នា​លើតម្លៃផ្ទេរពី Southampton ទៅ Liverpool ។ រូបថត Twitter Liverpool
Virgil van Dijk នឹង​ចាក​ចេញពី Southampton ទៅ​ចូលរួម​ជាមួយ Liverpool នៅពេល​ទីផ្សារ​ទិញដូរ​កីឡាករ​បើកទ្វារ​លើក​ទី​២ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​ខាងមុខនេះ ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ខ្សែការពារ​ពិភពលោក ៧៥​លាន​ផោន ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក​។​



​ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់ វ័យ ២៦​ឆ្នាំ​រូបនេះ ធ្លាប់មាន​ទំនាក់ទំនង​ផ្លាស់​ទៅ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​ម្តងមកហើយ​កាលពីដើម​រដូវ​កាល ប៉ុន្តែ​ត្រូវ Southampton បដិសេធ ដោយ​ចោតថា​បាន​ពិភាក្សា​ជាមួយ​កីឡាករ​ខ្លួន​ស្ងាត់ៗ​។ តែ​យ៉ាងណា អ្នកចាត់ការ Liverpool លោក Jurgen Klopp សុំទោស​ចំពោះ​ការចោទប្រកាន់​នេះ​រួចរាល់​ហើយ​ដែរ​។​

 តម្លៃ​ផ្ទេរ ១០០​លាន​ដុល្លារ​បានធ្វើ​ឲ្យ Van Dijk បំបែក​កំណត់ត្រា​ខ្សែការពារ​ថ្លៃ​បំផុត​របស់ Benjamin Mendy ដែល Manchester City ទិញ​ពី Monaco តម្លៃ ៥២​លាន​ផោន ប្រហែល​ជាង​៦៩​លាន​ដុល្លារ​កាលពី​ខែកក្កដា​។​

 អតីត​ខ្សែការពារ Celtic បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​រូបគេ «​រីករាយ​និង​មាន​កិត្តិយស​» ក្នុងការ​ចុះហត្ថលេខា​ម​ក​កាន់​ទឹកដី Anfield ដែលជា​ក្លិប​ដ៏​ធំ​មួ​នៅ​អឺរ៉ុប​។​
Van Dijk បាន​ផ្លាស់​ចេញពី Celtic នៃ​លី​ក​កំពូល​ស្កុ​តឡែ​ន​កម​ចូលរួម​ជាមួយ Southampton កាលពី​ឆ្នាំ ២០១៥ ក្នុងតម្លៃ ១៣​លាន​ផោន ប្រមាណ ១៧​លាន​ដុល្លារ​។

​ការចាកចេញ​ដ៏​ជ​ម្រូ​ង​ចម្រាស​របស់ Van Dijk ក៏មាន​ការសម្រេចចិត្ត​យ៉ាង​តឹងតែង​មួយ​ដែរ​ពី​សំណាក់​អ្នកចាត់ការ Southampton លោក Mauricio Pellegrino ដោយសារ​ឃើញ​ខ្សែការពារ​រូបនេះ​បង្ខំចិត្ត​ហ្វឹកហាត់​តែម្នាក់ឯង​ជារឿយៗ​៕


Tag:
 បាល់ទាត់​
  Virgil van Dijk
  Liverpool
  Southampton
© រក្សាសិទ្ធិដោយ thmeythmey.com