ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​កែ​ច្នៃ​អាចធ្វើ​ឲ្យ​កើត​មហារីក​ពោះវៀន​បាន
29, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាហារ​កែ​ច្នៃបង្ក​ជំងឺមហារីក​ពោះវៀន​ដោយសារតែ​ជាតិ​ញៀន​របស់​វា​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ដល់​បាក់តេរី​ក្នុង​ពោះវៀន និង​នាំ​ឲ្យ​ដុំ​សាច់​មហារីក​លូតលាស់​បាន​។ រឿងនេះ​ធ្វើឡើង​ក្រោយពី​ការសិក្សា​មួយ​ទៅលើ​សត្វ​កណ្តុរ​ដែល​ស្រាវជ្រាវ​ចង់ដឹងថា​តើ ជាតិ​ញៀន​ក្នុង​អាហារ​កៃ​ឆ្នៃ ឬ​ហៅថា​សារធាតុ​មេ ធ្វើ​ឲ្យ​មានការ​រលាក​ដល់​ពោះវៀន ដែល​នាំ​ឲ្យ​កើតជា​មហារីក​ពោះវៀន​ឬ​អត់​។​



​អ្នកស្រាវជ្រាវ​បាន​បែងចែក​កណ្តុរ​ទៅជា​បី​ក្រុម ដោយ​ពី​ក្រុម​ឲ្យ​ស៊ី​អាហារ​មាន​ជាតិ​មេ Sodium Caroxymethycellulose (CMC) និង Polysorbate 80 (P80) និង​ក្រុមទី​បី​ផឹក​តែ​ទឹក​ទេ​។ ពួកគេ​ក៏បាន​ឲ្យ​កណ្តុរ​ស៊ី​ជាតិពុល​ដើម្បី​បង្ក​ជាការ​រលាក និង​មហារីក​ផងដែរ​។​

​សរុបមក ពួកគេ​បាន​រកឃើញថា ដុំ​សាច់​មហារីក​ច្រើន និង​កាន់តែ​ធំ​គឺ​កើតឡើង​ក្នុង​កណ្តុរ​ដែល​ស៊ី​សារធាតុ​មេ ព្រោះ​វា​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ការ​រលាក​មួយចំនួន​។ គេ​បាន​និយាយទៀតថា ហេតុផល​អាច​ដោយសារ​តែ​សារធាតុ​មួយ​នេះ​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ដល់​តុល្យភាព​របស់​បាក់តេរី​ក្នុង​ពោះវៀន បង្កើតបានជា​បរិ​ដ្ឋា​ន​អំណោយផល​ដល់​ការលូតលាស់​មហារីក​តែម្តង​។​

​ប៉ុន្តែ​ខណៈពេលដែល​ការរកឃើញ​មួយ​នេះ​អាចជា​រឿង​ត្រូវ​ខ្វល់ខ្វាយ តែ​វា​អាចជា​រឿង​មួយ​លឿន​ពេក​ដែល​និយាយថា អាច​ប្រើប្រាស់​លទ្ធផល​នេះ​ទៅលើ​មនុស្ស​បាន​។ ការរកឃើញ​នូវលើ​ការសិក្សា​ចំពោះ​សត្វ​មិនអាច​បញ្ជាក់ថា​វា​នឹង​កើត​ឡើងលើ​មនុស្ស​ឡើយ​។ សត្វ​កណ្តុរ​ក៏ត្រូវ​បានផ្តល់​ឲ្យ​ស៊ី​សារធាតុ​មេ​ក្នុង​កម្រិត​មួយ​ខ្ពស់ជាង​មនុស្ស​ទទួលទាន​ដែរ ទើប​បង្ក​ជាការ​រលាក និង​មហារីក​។​

​វា​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា មហារីក​ពោះវៀន​មាន​ជាប់ទាក់ទង​នឹង​កម្រិត​ដ៏​ស្ព​ស់​នៃ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ និង​ការ​ញ៉ាំ​សាច់​កៃ​ឆ្នៃ​ច្រើន ប៉ុន្តែ​ទំនាក់ទំនង​ជាមួយនឹង​សារធាតុ​មេ​ធ្វើជា​អាហារ​កៃ​ឆ្នៃ​នេះ​ត្រូវតែមាន​ការសិក្សា​ស្រាវជ្រាវ​កាន់តែច្រើន​បន្ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com