ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលា​ការហៅ​លោក ម៉ម សូណង់ដូ ទៅ​សួរ​រឿង​លោក កឹម សុខា
28, Dec 2017 , 4:54 pm        
រូបភាព
​ភ្នំពេញ​៖ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឲ្យ​ចូលធ្វើ​សាក្សី ដើម្បី​បំភ្លឺ​ករណី​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​ការសង្ស័យថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ព្រោះ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស (​ស​ន្ទិ​ដ្ឋិ​ភាព​)  ក្នុង​គោលបំណង​ផ្ទួ​ល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។



​ដីកា​នោះ បានកំណត់​ឲ្យ​លោក ម៉ម សូណង់ដូ ចូល​បំភ្លឺ​នៅ​ថ្ងៃ​១១ ខែមករា ឆ្នាំ​២0១៨​។ លោក ម៉ម សូ​ណង់ ក្លាយជា​ជន​ទីមួយ ដែល​ចៅក្រម​ស៊ើបសួរ បាន​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ក្នុង​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ម៉ម សូណង់ដូ ដើម្បី​សុំ​ការបំភ្លឺ​ពី​បញ្ហា​នេះ​បានទេ ដោយសារ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ 

​ការកោះហៅ​លោក ម៉ម សូណង់ដូ គឺធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា ដែលជា​ជន​ត្រូវ​ចោទ ត្រូវបាន​ចៅក្រម​ស៊ើបសួរ ទៅ​សួរ​ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន​បី​ដង​កន្លងមក​។ បើតាម មេធាវី​របស់លោក កឹម សុខា ដែល​ធ្លាប់​លើកឡើង លោក កឹម សុខា បាន​សារភាពថា លោក ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​បរទេស​មែន ប៉ុន្តែ​ទំនាក់​ទំ​នង់​ទាំងនោះ គឺ​ស្ថិតក្នុង​ក្របខណ្ឌ​ការងារ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មិនមែន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​៕


Tag:
 កឹម សុខា​
  ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com