ពីនេះ ពីនោះ
«លិខិតប័ណ្ណ»និង«ខិត្តប័ណ្ណ»តើពាក្យណាត្រឹមត្រូវ?
× សាធារណជនមួយចំនួនមិនទាន់យល់ច្បាស់ថា រវាងពាក្យ «លិខិតប័ណ្ណ»និង«ខិត្តប័ណ្ណ» តើប្រើពាក្យណាត្រឹមត្រូវ?
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវគឺ«ខិត្តប័ណ្ណ»មានន័យថាសំបុត្រដែលគេបោះបាច ឬចែកផ្សាយ ដើម្បីឲ្យដឹងពីដំណឹងអ្វីមួយ។ ឧទាហរណ៍៖ ឈរចែកខិត្តប័ណ្ណឲ្យសិស្សានុសិស្សអំពីកម្មវិធីសិក្សា និងអាហារូបករណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com