ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទារក​គេង​ក្នុង​ឡាន​អាចមាន​គ្រោះថ្នាក់​ដែរ​ទេ​?
30, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ការ​គេង​ក្នុង​ឡាន​រយៈពេល​យូរ​ប្រហែល​ជាមាន​គ្រោះថ្នាក់​បាន ជាពិសេស​ទារក​តូចៗ​តែម្តង​។ រឿងនេះ​បានមកពី​ការសិក្សា​ដ៏​តូច​មួយ​ដែល​បាន​ណែនាំ​ថា ការចំណាយ​ពេល​នៅលើ​កៅអី​ឡាន​រយៈពេល​យូរ​អាចធ្វើ​ឲ្យ​ទារក​ពិបាក​ដកដង្ហើម​។​



​ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា យើង​មិនអាច​មើលឃើញ​សញ្ញា​ច្បា​ស់លាស់ ឬ​ការប្រឈមមុខ​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។ ការសិក្សា​នេះ​បាន​ប្រើប្រាស់​ការ​ភ្ញោ​ច​ក្នុង​រថយន្ត​ដើម្បី​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​ការដាក់​ទារក​ទើបនឹង​កើត​លើ​កៅអី​ឡាន​ក្នុង​ផ្ត​ត់ ៤០​ដឺ​ក្រេ​នៅពេល​ធ្វើដំណើរ​។ អ្នកស្រាវជ្រាវ​បានធ្វើ​តេស្ត​ទៅលើ​ទារក​ទើបនឹង​កើត​ចំនួន ៤០​នាក់ ដែលមាន​ទាំង​កើត​មិន​គ្រប់​ខែ និង​គ្រប់​ខែ​។ ពួកគេ​បាន​រកឃើញថា ខណៈពេល​កំពុងតែ​អង្គុយ​ដែល​បត់ ៤០​ដឺ​ក្រេ​រយៈពេល ៣០​នាទី ចង្វាក់​ដង្ហើម និង​បេះដូង​របស់​ទារក​មាន​ការកើនឡើង ហើយ​អុកស៊ីសែន​ក្នុង​ឈាម​របស់គេ​ក៏​ចុះ​ទាប​ជាង​ទារក​ដែល​គេង​ដេក​ស្មើរ​ធម្មតា​ដែរ​។​

​អ្វីដែល​ពិបាក​នោះ​គឺថា យើង​មិនដឹងថា​រឿងនេះ​អាចធ្វើ​ឲ្យ​ទារក​មានការ​ប្រឈមមុខ​ធ្ងន់ធ្ងរ​ឬ​អត់​ឡើយ ជាពិសេស​ធ្វើ​ឲ្យ​គេ​ឈប់​ដកដង្ហើម​ឬ​អត់​ទេ​។ យើង​មិនបាន​ដឹងថា​តើ​មាន​ឥទ្ធិពល​គ្រោះថ្នាក់​បែបណា​កើត​ឡើងលើ​ទារក​ខណៈពេលដែល​ពួកគេ​ធ្វើដំណើរ​ក្នុងរ​ថយ​ន្ថ ដូច្នេះ​ទាល់តែ​មានការ​សិក្សា​ទ្រង់ទ្រាយ​ធំ​ជាងនេះទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ដល់​ឪពុកម្តាយ​គ្រប់រូប​ថា ចូរ​តាមដាន​សុខភាព​ទារក​ជានិច្ច​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​ផ្លូវ​ឆ្ងាយ និង​ចៀសវាង​ការធ្វើដំណើរ​ដែល​មិនចេះ​សម្រាក​សោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com