កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ម្ចាស់​ពាន Ballon d'Or នឹង​កាន់តំណែង​ប្រធានាធិបតី​លី​បេ​រី​យ៉ា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែមករា​
29, Dec 2017 , 10:30 am        
រូបភាព
លោក George Weah ពីកីឡាករ​ឆ្នើម​លំដាប់ពិភពលោក ទៅកាន់តំណែងជាប្រធានាធិបតីលីបេរីយ៉ា នៅពាក់កណ្តាលខែមករា។ រូបថត AFP
លោក George Weah ពីកីឡាករ​ឆ្នើម​លំដាប់ពិភពលោក ទៅកាន់តំណែងជាប្រធានាធិបតីលីបេរីយ៉ា នៅពាក់កណ្តាលខែមករា។ រូបថត AFP
អតីត​ម្ចាស់​ពាន Ballon d'Or​ និងខ្សែប្រយុទ្ធ Manchester City, Chelsea និង AC Milan លោក George Weah បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​លី​បេ​រី​យ៉ា​។



​លោក Weah វ័យ ៥១​ឆ្នាំ​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​មិន​ស្ថិតនៅ​អឺរ៉ុប​ដំបូង​គេ​បង្អស់​ដែល​បានឈ្នះ​ពានរង្វាន់ Ballon d'Or នៅ​ឆ្នាំ​១៩៩៥ និង​ជា​សមិទ្ធផល​ដំបូង​ដែល​ទទួលបាន​ក្នុង​អាជីព​រយៈពេល​១៨​ឆ្នាំ​។ លោក​បានបញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​នៅ​ឆ្នាំ​២០០៣​។​
អត្ថបទទាក់ទង

​ក្រោយ​ចូលនិវត្តន៍​ពី​វិស័យ​កីឡា​ភ្លាម Weah បាន​ចូលប្រលូក​ក្នុង​នយោបាយ​ដោយ​ចូល​បម្រើ​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុងប្រទេស​លី​បេ​រី​យ៉ា​តែម្តង​។​



​អតីត​ខ្សែប្រយុទ្ធ Marseille និង Monaco រូបនេះ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​លី​បេ​រី​យ៉ា ជំនួស​លោកស្រី Ellen Johnson Sirleaf ដែលជា​គូប្រជែង​ចាស់ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​ការបោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ នេះ​។ លោក​បានទទួល​សំឡេង​បោះឆ្នោត​គាំទ្រ ៦១,៥ ភាគរយ នៃ​សំឡេង​សរុប ៩៨,១ ភាគរយ​៕

​នេះ​ជា​ជ័យជម្នះ​របស់លោក​ក្នុងការ​បោះឆ្នោត​ប្រ​ធានា​ធិ​ប​តិ​អាហ្វ្រិក​លើកដំបូង ក្រោយ​បរាជ័យ​កាលពី​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៥ ដែល​ធ្វើឡើង​ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​ឃោរឃៅ​។

អ្នកនយោបាយ​រូបនេះ មានឈ្មោះ​ល្បីល្បាញ តាមរយៈ​ការប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​។ លោក Weah លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​លី​បេ​រី​យ៉ា ចន្លោះ​ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​២០០៧ និង​លេង​ឲ្យ​ក្លិបល្បីៗ​ជាច្រើននៅអឺរ៉ុប​​។​
 
​នៅ​ឆ្នាំ​១៩៩៥ លោក Weah ជា​កីឡាករ​អាហ្វ្រិក​ដំបូង​បំផុត​ដែល​បានឈ្នះ​ពាន Ballon d’Or  ខណៈ​លោក​ផ្ទេរ​ពី​ក្លិប AC Milan ទៅ PSG ដោយ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង លោក Jurgen Klinsmann និង Jari Litmanen៕
  ​



Tag:
 បាល់ទាត់​
  George Weah
  Ballon d\'Or
  លី​បេ​រី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com