ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ហិ​រ​
29, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ប្រយោជន៍​ដែល​អ្នក​អាច​ទទួលបាន​ពី​ការ​ពិសារ​អាហារ​ហិ​រ​។ តើ​មាន​អ្វី​ខ្លះទៅ​?



​នៅពេលដែល​អ្នក​បរិភោគ​អាហារ​ហិ​រ​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ពិសា​របាយ​បាន​។ ម្យ៉ាងទៀត វា​ក៏​អាចធ្វើ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល​ផងដែរ​។ ជាពិសេស វា​នឹង​ជួយ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹងធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ផ្តាសាយ​ឡើយ​។ អ្នកនឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម​ឡើយ នៅពេលដែល​អ្នក​ពិសារ​ម្ទេស​ប្លោក​។ ទោះបីជា​អាហារ​ដែល​ហិ​រ អាចជួយ​ទ្រទ្រង់​សុខភាព​អ្នក ប៉ុន្តែ​អ្នក​គួរតែ​ពិសារ​ក្នុង​បរិមាណ​ល្មម​។ នៅពេលដែល​អ្នក​បរិភោគ​ហួសកំណត់ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៅវិញ​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com