ពីនេះ ពីនោះ
«ភាន់»និង«ភ័ន្ត»ពាក្យណាត្រឹមត្រូវ?
× អ្នកអានមួយចំនួននៅតែមិនទាន់កត់សម្គាល់ថាពាក្យមួយណាត្រឹមត្រូវ ឬពាក្យមួយណាខុសឡើយ។ យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់នូវពាក្យទាំងពីរនេះ គឺត្រឹមត្រូវដូចគ្នា អាចសរសេរ ជា «ភាន់»ឬ«ភ័ន្ត»ក៏បាន។ ប៉ុន្តែគ្រាន់តែពាក្យ «ភាន់»អ្នកអាននិយមសរសេរជាងពាក្យ «ភ័ន្ត»។ ដែល«ភាន់»និង«ភ័ន្ត»មានន័យថា ភាន់ភាំង, ស្រឡាំងកាំង, ភាន់ច្រឡំ។ ឧទាហរណ៍៖ ភាន់គំនិត, ភាន់សា្មរតី៕
© រក្សាសិទ្ធិដោយ thmeythmey.com