ពីនេះ ពីនោះ
ឆ្នាំថ្មី សូមហេងៗគ្រប់គ្នា!
×
បទ កាកគតិ
-Happy New Year សូមមិត្តគ្រប់គ្នា
ជួបតែសុខា បាត់អស់កង្វល់
សល់ប្រាក់ដុល្លារ ធ្វើស្រែកចម្ការ
ផលាពោរពេញ។
-សត្រូវជិតឆ្ងាយ ប៉ងប៉ះពៀរកាយ
ក្លាយជាមិត្តវិញ រកស៊ីធំតូច
មិនខូចជូរជ្រេញ បើកលក់ទំនិញ
អ្នកទិញចូលជាប់។
-ទាំងរាស្ត្រមន្ត្រី ឧកញ៉ាសេដ្ឋី
ឆ្នាំថ្មីមានភ័ព្វ ធ្វើការឆ្ងាយជិត
មានមិត្តគិតរាប់ ហេងៗកើនទ្រព្យ
គាប់យសសក្តា។
-គ្រប់ម្ចាស់ Sponsor មានអ្នកគាំទ្រ
កាន់តែខ្លាំងក្លា លក់ចេញទិញចូល
កបដូចប្រាថ្នា ថែមមានទីផ្សារ
ដល់ណាលក់ដាច់៕
© រក្សាសិទ្ធិដោយ thmeythmey.com