ជាតិ
សណ្ឋាគារ​និង​ផ្ទះសំណាក់ ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ជួល​ស្ទើរ​ទាំងអស់ ក្នុងឱកាស​ចូលឆ្នាំ​សាកល​២០១៨
31, Dec 2017 , 11:19 am        
រូបភាព
​សៀមរាប​៖ ខេត្តសៀមរាប គឺជា​ទិសដៅ​សំខាន់ ដែល​ភ្លៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ សម្រុក​ទៅ​ដើរ​កម្សាន្ត ក្នុងឱកាស​ចូលឆ្នាំ​សាកល​២០១៨​។ មកដល់ពេលនេះ គេ​សង្កេតឃើញ មនុស្ស​ជាច្រើន ដែល​កំពុង​ដើរ​ទស្សនា​តាម​ប្រាង្គ​ប្រាសាទ​និង​រមណីយដ្ឋាន​ផ្សេងៗ​នៅ​ខេត្តសៀមរាប​។



​ចំណែកឯ​បន្ទប់​នៅតាម​សណ្ឋាគារ​និង​ផ្ទះសំណាក់​នានា ក្នុង​ខេត្ត ដែល​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​មួយ​នេះ ត្រូវបាន​កក់​ទុក​និង​ជួល​ស្ទើរតែ​ពេញ​ទាំងអស់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​មួយចំនួន​។ ក្នុងចំណោម​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ទាំងនោះ មាន​អ្នកខ្លះ ប្រាប់ថា បាន​ដំឡើង​តម្លៃ​ជួល​បន្ទប់​មួយ​ទ្វេ​ជា​ពីរ តែ​អ្នកខ្លះ អះអាងថា ដំឡើង​តិចតួច​ប៉ុណ្ណោះ​។ 

​លោក ទិ​ត្យ សុធា​រ៉ា ម្ចាស់​សណ្ឋាគារ ៣០៦ បាន​និយាយ​ដូច្នេះ​ថា​៖«​សណ្ឋាគារ​របស់ខ្ញុំ គឺ​ពេញ​តែម្តង​។ ហើយ​មាន​គេ​កក់​ទុក​តាំងពីរ បី​ថ្ងៃមុន​ម្ល៉េះ​។ មាន​ភ្លៀវ​ខ្លះ ដែល​ធ្លាប់​មក​គេង​នៅ​សណ្ឋាគារ​របស់ខ្ញុំ ឲ្យ​ខ្ញុំ ជួយ​រក​កន្លែង​ផ្សេង​ឲ្យ​ទៀត​ក៏មានដែរ តែ​ខ្ញុំ​រក​អត់​បាន ព្រោះ​កន្លែង​គេ​ក៏​ពេញ​ដែរ​»​៕



Tag:
 ចូលឆ្នាំ​សាកល​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com