ជាតិ
បដិមា​ព្រះពុទ្ធ​មាន​ទ្រនាប់ជើង​នៅក្រោម​ព្រះបាត ដែល​គេ​កម្រ​បានឃើញ​
31, Dec 2017 , 2:59 pm        
រូបភាព
​សៀមរាប​៖ មាន​មិន​ច្រើន​ទេ រូប​បដិមា​ព្រះពុទ្ធ​មាន​បាទុកា​នៅក្រោម​ព្រះបាត ​(​ពាក់​ស្បែកជើង​)​។ បដិមា​មួយអង្គ ដែល​ជាង​នៅ​សម័យបុរាណ បាន​ឆ្លាក់​ឱ្យមាន​មាន​ទ្រនាប់ជើង​នៅក្រោម​ព្រះបាត មើលទៅ​ប្លែក ហើយ​មានតែ​មួយអង្គ​ក្នុង​សារមន្ទីរ​ជាតិ​អង្គរ ខេត្តសៀមរាប​។​



​តាមពិតទៅ បដិមា​នេះ​មាន​រចនាបថ​ក្រោយ​អង្គរ ធ្វើ​ពី​ឈើ ស្ថិតក្នុង​ស​.​វ​ទី​១៥ និង​ទី​១៦ ដែលជា​សមុច្ច័យ​ពី​អភិរក្ស​ដ្ឋា​ន​អង្គរ​។ តាម​ការពិនិត្យ​ទម្រង់​មុខ បដិមា​អង្គ​នេះ​ជា​ព្រះពុទ្ធ​ចិន ខុសពី​ទម្រង់​មុខ​ខ្មែរ និង​មាន​ស្បង់ និង​គ្រង​ស្បង់​ខុសពី​គ្នា​ផងដែរ​។



«​គេ​អាច​ស្មាន​បាន​ថា ពុទ្ធសាសនិក​ជា​ជនជាតិ​ចិន ដែល​គាត់​មាន​សទ្ធា​ជ្រះថ្លា​ឱ្យគេ​ឆ្លាក់​ជា​ទម្រង់​មុខ​ចិន និង​មាន​ពាក់​ស្បែកជើង (​មាន​ទ្រនាប់ជើង​នៅក្រោម​ព្រះបាត​)»​។ នេះ​ជាការ​ពន្យល់​ពី​លោក សេង កុម្ភៈ ប្រធាន​ផ្នែក​ថែរក្សា​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​អង្គរ​៕


Tag:
 សារមន្ទីរ​ជាតិ​អង្គរ​
  បដិមា​ពាក់​ស្បែកជើង
© រក្សាសិទ្ធិដោយ thmeythmey.com