កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់ទាត់​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​ទាំង​១០​លើ​លោក​
31, Dec 2017 , 7:19 pm        
រូបភាព
​ហង្ស​ក្រហម Liverpool បាន​យល់ព្រម​លើ​តម្លៃ​ផ្ទេរ ៨៤.៥ លាន​អឺរ៉ូ ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​នាំយក​ខ្សែការពារ Virgil van Dijk ពី Southampton មកកាន់​ទឹកដី Anfield នៅ​ខែមករា ឆ្នាំ​២០១៨​។ នេះ​ជា​កំណត់ត្រា​ថ្មី​បំផុត​សម្រាប់​ខ្សែការពារ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​យ៉ាងណា ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់​រូបនេះ នៅមាន​តម្លៃ​ផ្ទេរ​ទាប​ប៉ុណ្ណោះ​ក្នុងចំណោម​កីឡាករ​ទាំង​១០​ដែល​បាន​ផ្លាស់ប្តូរ​ក្លិប​នាពេល​កន្លងមក​។​



​សារព័ត៌មាន​ថ្មីៗ​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករ​ទាំង​១០​រូប​ក្នុង​ពិភព​កីឡាបាល់ទាត់​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​លើ​លោក​៖

១ - Neymar ផ្ទេរ​ពី FC Barcelona ទៅកាន់​ក្លិប​អ្នក​មាននៅ​បារាំង Paris Saint-Germain នៅ​ឆ្នាំ​២០១៧ តម្លៃ ២០០.៦​លាន​ផោន (២៧០​លាន​ដុល្លារ​)



២. Ousmane Dembele ផ្ទេរ​ពី Borussia Dortmund ទៅ Barcelona ក្នុង​ឆ្នាំ 2017 តម្លៃ ៩៦.៨​លាន​ផោន (១៣០​លាន​ដុល្លារ​)



៣. Paul Pogba ផ្លាស់​ពី Juventus ត្រឡប់មក Manchester United កាលពី​ឆ្នាំ ២០១៦ តម្លៃ ៨៩​លាន​ផោន (​ជិត​១២០​លាន​ដុល្លារ​)



៤. Gareth Bale ផ្ទេរ​ពី Tottenham ទៅ Real Madrid កាលពី​ឆ្នាំ ២០១៣ តម្លៃ ៨៥,៣​លាន​ផោន (១១៤​លាន​ដុល្លារ​)



៥. Cristiano Ronaldo ផ្ទេរ​ពីរ Manchester United ទៅ​ចួ​ល​រួមជាមួយ Real Madrid ឆ្នាំ ២០០៩ ក្នុងតម្លៃ ៨០​លាន​ផោន (១០៧​លាន​ដុល្លារ​)



៦. Gonzalo Higuain ផ្ទេរ​ពី Napoli ទៅ Juventus ឆ្នាំ ២០១៦ តម្លៃ ៧៥.៣​លាន​ផោន (១០១​លាន​ដុល្លារ​)



៧. Romelu Lukaku ផ្ទេរ​ពី Everton ទៅ Manchester United ក្នុង​ឆ្នាំ ២០១៧ តម្លៃ ៧៥​លាន​ផោន (១០០​លាន​ដុល្លារ​)



៨. Virgil van Dijk ផ្ទេរ​ពី Southampton ទៅ Liverpool ឆ្នាំ ២០១៨ តម្លៃ ៧៥​លាន​ផោន (១០០​លាន​ដុល្លារ​)



៩. Luis Suarez ផ្ទេរ​ពី Liverpool ទៅ Barcelona កាលពី​ឆ្នាំ ២០១៤ តម្លៃ ៦៥​លាន​ផោន (​ជាង ៨៧​លាន​ដុល្លារ​)



១០. Zinedine Zidane ផ្ទេរ​ពី Juventus ទៅ​ចូលរួម​ជាមួយ Real Madrid កាលពី​ឆ្នាំ ២០០១ តម្លៃ ៦៥.១៨​លាន​ផោន (​ជិត ៨៨​លាន​ដុល្លារ​)



​បញ្ជាក់​៖ Kylian Mbappe ដែល​ផ្លាស់​ពី Monaco ទៅ Paris Saint-Germain ក្នុងតម្លៃ​កំណត់ត្រា​ទី​២​បន្ទាប់ពី Neymar ប្រមាណ ១៦៦​លាន​ផោន ប្រហែល ២១៤​លាន​ដុល្លារ មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុងចំណោម​កីឡាករ​ថ្លៃ​ទាំង​១០​រូប​ខាងលើ​ទេ ដ្បិត​ស្ថិតក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​ឆ្នាំ ដោយ​រង់ចាំ​ដល់​ឆ្នាំ​បន្ទាប់​ទើប​យកទៅ​ដាច់​៕




Tag:
 បាល់ទាត់​
  កីឡាករ​ថ្លៃ​បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com